ក្នុងជំនួបជាមួយលោក Iwaya Takeshi រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានអះអាងថា វៀតណាមចាត់ទុកជប៉ុនជាដៃគូដែលអាចទុកចិត្ត ក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី។ លោក លោក Bui Thanh Son បានស្នើឲ្យជប៉ុន អនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់ និងជំរុញសហគ្រាសជប៉ុន ធ្វើការវិនិយោគលើគម្រោងធំៗនៅវៀតណាម។  

leftcenterrightdel
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងលោក Iwaya Takeshi រដ្ឋមន្ត្រីការបរទេសជប៉ុន (រូបថត៖ vnanet.vn)

រីឯភាគីជប៉ុន លោក Iwaya Takeshi រដ្ឋមន្ត្រីបានអះអាងថា ជប៉ុននឹងជួយឧបត្ថម្ភវៀតណាមយ៉ាងសកម្មក្នុងការអភិវឌ្ឍឧស្សាហកម្ម semiconductor បណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ លើវិស័យថ្មីៗដូចជា៖ បរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង AI។ល។   រដ្ឋមន្ត្រីទាំងពីររូបក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងមេគង្គ-ជប៉ុន។

នៅក្នុងជំនួបរវាងលោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន ភាគីទាំងពីរបានឯកភាពបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងវិស័យផ្សេងៗ។

អំពីបញ្ហាសមុទ្រ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តយ៉ាងពេញលេញ ទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) រួមជាមួយនឹងបណ្តាប្រទេសអាស៊ាន ជំរុញការចរចា និងឆាប់ឈានដល់ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយជាក់ស្តែង ប្រសិទ្ធភាព ដែលស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។

ក្នុងជំនួបជាមួយលោក Ignazia Cassis រដ្ឋមន្ត្រីការបរទេសស្វីស  លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានស្នើឱ្យសម្របសម្រួលក្នុងការជំរុញការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងប្លុក EFTA (រួមទាំងស្វីស ន័រវេស អ៊ីស្លង់ និង Liechtenstein)។ លោក  Bui Thanh Son បានសង្កត់ធ្ងន់លើសក្តានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមរវាងខឿនសេដ្ឋកិច្ចទាំងពីរ នឹងនាំមកនូវផលប្រយោជន៍ដល់ភាគីទាំងពីរ។

រីឯលោក Cassis រដ្ឋមន្ត្រី បានអះអាងនូវបំណងចង់ជំរុញទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ លោក  Cassis ក៏បានឯកភាពជំរុញការចរចាបន្ទាប់អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងប្លុក EFTA។

នាថ្ងៃដដែល លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ក៏មានជំនួបជាមួយលោក Ahmed Attaf រដ្ឋមន្ត្រីការបរទេសអាល់ហ្សេរី និងលោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី៕

បកប្រែដោយ Thanh Cong