ពិធីរំលឹកខួបទិវាបុណ្យឯករាជ្យជាតិអាមេរិក និងខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-អាមេរិក
កប.អនឡាញ - នាយប់ថ្ងៃទី ១១ ខែកក្កដា លោក Marc E. Knapper ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ២៤៩ នៃទិវាបុណ្យឯករាជ្យជាតិអាមេរិក និងខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-អាមេរិក។
លោកឧត្តមសេនីយ៍ត្រី Nguyen Ba អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម តំណាងក្រសួងការពារប្រទេសវៀតណាមបានចូលរួមពិធីនេះ។
    |
 |
លោក Marc E. Knapper ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម មានប្រសាសន៍នៅក្នុងពិធី |
មានប្រសាសន៍នៅក្នុងពិធី លោក Marc E. Knapper ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ចាប់តាំងពីវៀតណាម និងអាមេរិកបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៩៥ ប្រទេសទាំងពីរបានកសាងទំនាក់ទំនងភាពជាដៃគូដែលចាក់ឫសពីការផ្សះផ្សា និងគោរពគ្នាទៅវិញទៅមកនូវឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងប្រព័ន្ធនយោបាយរបស់គ្នាទៅវិញទៅមក ដែលជំរុញដោយរបៀបវារៈឆ្ពោះទៅអនាគត។ លោក Marc E. Knapper ឯកអគ្គរដ្ឋទូតក៏បានសម្តែងនូវសេចក្តីរីករាយដែលវៀតណាម និងអាមេរិកហៀបនឹងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយដែលនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ លោកបានសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងសម្រេចបានលទ្ធផលបន្ថែមទៀតនាពេលខាងមុខ។
មានប្រសាសន៍នៅក្នុងពិធីរំលឹកខួបទិវាបុណ្យឯករាជ្យជាតិអាមេរិក និងខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-អាមេរិក លោក Nguyen Kim Son រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម បានសំដែងនូវជំនឿជាក់ថា លទ្ធផលនៃកិច្ចសហប្រតិបត្តិការជាវិជ្ជមានក្នុងរយៈពេលកន្លងមក នឹងជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករសំខាន់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោក Nguyen Kim Son សង្ឃឹមថា វៀតណាម និងអាមេរិកនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយប្រកបដោយប្រសិទ្ធភាព នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសនីមួយៗ៕
បកប្រែដោយ Huyen Trang