លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ស្ត្រីវៀតណាមតែងតែដើរតួនាទីយ៉ាងសំខាន់លើគ្រប់វិស័យក្នុងសង្គម។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី  ក៏បានបញ្ជាក់ថា វៀតណាមត្រូវបានចាត់ទុកថាជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ១០ ដែលអនុវត្តបានល្អបំផុតនូវគោលដៅទី ៥ ស្តីពីការជំរុញសមភាពយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងកុមារីក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ បច្ចុប្បន្ន សមាមាត្រនៃសមាជិការដ្ឋសភានីតិកាលទី ១៥ របស់វៀតណាម គឺ ៣០.២៦% ខ្ពស់បំផុតក្នុងពិភពលោក និងតំបន់។ វៀតណាមដែលមានអត្រាស្ត្រីបំពេញបេសកកម្មរក្សាសន្តិភាពចំនួន ១៦% ក៏ជាប្រទេសឈានមុខគេមួយក្នុងសកម្មភាពនេះ។ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួននៅលើពិភពលោកដែលមានពីរថ្ងៃក្នុងមួយឆ្នាំដើម្បីលើកតម្កើងស្ត្រី៖ ទិវាអន្តរជាតិនារី (ថ្ងៃទី៨ ខែមីនា) និងទិវាបង្កើតសមាគមសម្ព័ន្ធនារីវៀតណាម (ថ្ងៃទី២០ ខែតុលា)។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោកជំទាវជាមួយអ្នកការទូតស្ត្រីវៀតណាម និងអន្តរជាតិ (រូបថត៖ vnanet.vn)

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអះអាងថា វៀតណាមវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់ស្រ្តី ហើយមានវីរៈនារីជាច្រើនក្នុងការងារ ការប្រយុទ្ធ និងផលិតកម្ម រួមទាំងអ្នកការទូតស្ត្រីផងដែរ។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី សង្ឃឹមថា អ្នកការទូតស្ត្រីនឹងបន្តរួមចំណែកដល់ប្រទេសអាជីពការទូតរបស់ពិភពលោក រក្សាបរិយាកាសសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ជំរុញពហុភាគីនិយម និងសាមគ្គីភាពអន្តរជាតិ។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ដែរថា ដើម្បីទប់ទល់នឹងស្ថានភាពពិភពលោកដែលវិវឌ្ឍដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ទាមទារឲ្យមានវិធីសាស្រ្តដ៏ទូលំទូលាយ សកល និងបរិយាប័ន្ន ដើម្បីដោះស្រាយ។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី សង្ឃឹមថាអ្នកការទូតស្ត្រីនឹងបន្តរួមចំណែកដល់គោលដៅរួមរបស់អង្គការសហប្រជាជាតិ និងគោលដៅនៃប្រទេសនីមួយៗ។ លោក Pham Minh Chinh បានបញ្ជាក់ថា ក្រសួងការបរទេសតែងតែបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ស្ថាប័នពាក់ព័ន្ធ រួមទាំងស្ថានទូតផងដែរ ដើម្បីឱ្យអ្នកការទូតស្ត្រីអាចបំពេញភារកិច្ចរបស់ខ្លួនបានល្អបំផុត លះបង់អស់ពីសមត្ថភាព និងបន្សល់ទុកនូវចិត្តស្មោះស្ម័គ្រ ទំនុកចិត្ត និងមនោសញ្ចេតនា៕

បកប្រែដោយ Huyen Trang