នាព្រឹកថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហូជីមិញ អគ្គកុងស៊ុលឥណ្ឌូណេស៊ីប្រចាំទីក្រុងហូជីមិញ បានសម្របសម្រួលជាមួយមជ្ឈមណ្ឌលបរិច្ចាគឈាមមនុស្សធម៌ (សមាគមកាកបាទក្រហមទីក្រុងហូជីមិញ) រៀបចំកម្មវិធីបរិច្ចាគឈាមមនុស្សធម៌។
ថ្លែងក្នុងពិធីនេះ លោកស្រី Soneta Asmara អគ្គកុងស៊ុលស្តីទីនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំទីក្រុងហូជីមិញ បានឲ្យដឹងថា កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងឥណ្ឌូណេស៊ី និងវៀតណាម (១៩៥៥ - ២០២៥) បានបង្ហាញពីស្មារតីវិជ្ជមានរបស់សហគមន៍ឥណ្ឌូណេស៊ីដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅទីក្រុងហូជីមិញ។ តាមរយៈនោះ រួមចំណែកពង្រឹងទំនាក់ទំនងរវាងមនុស្សនិងមនុស្ស និងពូនជ្រំទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
កម្មវិធីបរិច្ចាកឈាមដែលរៀបចំដោយអគ្គកុងស៊ុលឥណ្ឌូណេស៊ីប្រចាំទីក្រុងហូជីមិញ បានទទួលការចូលរួមយ៉ាងសកម្មពីសហគមន៍ឥណ្ឌូណេស៊ីដែលកំពុងធ្វើការ សិក្សា និងរស់នៅក្នុងទីក្រុង រួមទាំងកម្មាភិបាលនិងបុគ្គលិកនៃមន្ត្រីការបរទេសទីក្រុង និងយុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករនៅក្នុងទីក្រុង៕
បកប្រែដោយ Pham Diep
Type the code from the image