យោងតាមព័ត៌មានដែលចេញផ្សាយដោយធនាគារ UOB នៃប្រទេសសិង្ហបុរីនៅថ្ងៃទី ៨ ខែកក្កដា អត្រាកំណើនរបស់វៀតណាមបានលើសពីការព្យាករណ៍របស់ Bloomberg គឺ ៦.៨៥% និងការព្យាករណ៍របស់ UOB គឺ ៦.១% កាលពីមុននោះ។ យោងតាម UOB សេដ្ឋកិច្ចរបស់វៀតណាមបានកើនឡើង ៧.៥២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាកំណើនខ្លាំងបំផុតក្នុងឆមាសទីមួយចាប់តាំងពីឆ្នាំ ២០១១ មក។

leftcenterrightdel
មណ្ឌលឧស្សាហកម្ម Phuc Khanh ក្នុងខេត្ត Thai Binh (រូបថត៖ vnanet.vn)

យោងតាម UOB កំណើនលេចធ្លោរបស់វៀតណាមគឺដោយសារតែការនាំចេញ មុនកាលបរិច្ឆេទនៃការយកពន្ធ ដែលបានកើនឡើងយ៉ាងខ្លាំង ប្រហែល ១៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងបរិបទនៃការស្តារឡើងវិញរបស់ទីផ្សារ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានដកសេចក្តីប្រកាសដាក់ពន្ធ និងបានអនុវត្តន៍ការយកពន្ធជាមូលដ្ឋានចំនួន ១០% ចំពោះដៃគូពាណិជ្ជកម្មទាំងអស់ ក្នុងរយៈពេល ៩០ ថ្ងៃ អនុវត្តន៍ការចរចាពន្ធបដិកា។

UOB បានព្យាករណ៍ថា ល្បឿនកំណើននាំចេញរបស់វៀតណាមនឹងបន្តកើនឡើងនៅឆ្នាំនេះ។ UOB នឹងបន្តកែសម្រួលការព្យាករណ៍កំណើន GDP របស់វៀតណាម៕

តាម vovworld.vn