ក្នុងឆមាសទី១ នៃឆ្នាំនេះ ផ្នែកកសិកម្ម និងបរិស្ថានបានកត់ត្រាកំណើនជាវិជ្ជមាននៃទំនិញជាផលិតផលកសិកម្ម ព្រៃឈើ ជលផល ដ៏សំខាន់ៗជាច្រើនមុខ។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តម្លៃប៉ាន់ស្មាននៃការនាំចេញផលិតផលកសិកម្ម ព្រៃឈើ ជលផលរបស់វៀតណាមក្នុងឆមាសទីមួយនៃឆ្នាំនេះ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក បានកើនឡើង១៦% ប្រទេសចិនធ្លាក់ចុះ ០.៧% ប្រទេសជប៉ុនកើនឡើង ២៥.៥%។

leftcenterrightdel
វិស័យកសិកម្មកំពុងពង្រីកទីផ្សារ និងធ្វើពិពិធកម្មផលិតផលនាំចេញ (រូបថត៖ vnanet.vn)

លោក Tran Gia Long អនុប្រធាននាយកដ្ឋានផែនការ និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម និងបរិស្ថាន បានមានប្រសាសន៍ថា៖ “នៅក្នុងខែកក្កដា និង ៦ ខែចុងឆ្នាំនេះ ផ្នែកទាំងមូលនឹងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្ត និងសេចក្ដីសន្និដ្ឋានរបស់មជ្ឈិម ក៏ដូចជាយុទ្ធសាស្ត្រ កម្មវិធី គម្រោង ផែនការមេ និងផែនការអភិវឌ្ឍក្នុងវិស័យនានា។ ជាពិសេស ផែនការរបស់ក្រសួង អំពីការអនុវត្តគោលដៅកំណើននៃផ្នែកទាំងមូល និងទំហំនៃការនាំចេញ ៦៥ ពាន់លានដុល្លារអាមេរិកសម្រាប់ពេញមួយឆ្នាំ”៕

បកប្រែដោយ Thanh Cong