លោក Masayuki Omoto វាយតំលៃខ្ពស់ចំពោះវៀតណាមដែលបានអនុវត្តគោលនយោបាយយុទ្ធសាស្ត្រជាច្រើន ក៏ដូចជាកែលម្អបរិយាកាសអាជីវកម្ម និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិន។ លោក Masayuki Omoto បានឲ្យដឹងថា វៀតណាមជាទីផ្សារដ៏សំខាន់ ហើយ Marubeni នឹងបន្តរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍរបស់វៀតណាម។ Marubeni គ្រោងនឹងពង្រីកប្រតិបត្តិការរបស់ខ្លួននៅប្រទេសវៀតណាមនាពេលខាងមុខ ជាមួយនឹងការវិនិយោគប្រកបដោយគុណភាពខ្ពស់ និងផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្ស។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួបលោក Masayuki Omoto អគ្គនាយកសាជីវកម្ម Marubeni (ជប៉ុន) (រូបថត៖ vnanet.vn)

ដោយវាយតំលៃខ្ពស់ចំពោះសកម្មភាពសហប្រតិបត្តិការវិនិយោគរបស់ Marubeni នៅប្រទេសវៀតណាម លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានចាត់ទុកថា ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់ Marubeni នាពេលកន្លងមកនេះ បានរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមដូចជា៖ ការផ្ទេរបច្ចេកវិទ្យា ការបង្កើនប្រាក់ចំណូលពីការនាំចេញ ការបង្កើតការងារ និងបង់ពន្ធចូលថវិការដ្ឋ។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានវាយតម្លៃថា ទំនាក់ទំនងវៀតណាម-ជប៉ុន ស្ថិតក្នុងដំណាក់កាលល្អបំផុតដែលមិនធ្លាប់មាន។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះផែនការពង្រីកការវិនិយោគនៅវៀតណាមរបស់ Marubeni នាពេលខាងមុខ។ លោកអះអាងថា រដ្ឋាភិបាលវៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចបរទេស រួមទាំងធុរកិច្ចជប៉ុនមកបណ្តាក់ទុន និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៅវៀតណាម ជាពិសេសក្នុងវិស័យថាមពល ដើម្បីបម្រើដល់កំណើន GDP ការអភិវឌ្ឍបញ្ញាសិប្បនិម្មិត មូលដ្ឋានទិន្នន័យក្នុងស្រុក និងការនាំចេញអគ្គិសនីទៅកាន់បណ្តាប្រទេសអាស៊ាន។ លោកក៏បានស្នើឲ្យ Marubeni ជួយឧបត្ថម្ភធុរកិច្ចវៀតណាមចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់សាជីវកម្ម បណ្តុះបណ្តាលធនធានមនុស្ស ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជីថលជាដើម។

លោក Masayuki Omoto បញ្ជាក់ថា សាជីវកម្ម នឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីអនុវត្តគម្រោងដែលមានតម្លៃបន្ថែមខ្ពស់នៅវៀតណាមក្នុងវិស័យដែលបានលើកឡើងដោយលោកនាយករដ្ឋមន្ត្រី៕

បកប្រែដោយ Thuy Anh