មកដល់ពេលនេះ សំណង់បានចាប់ផ្តើមការសាងសង់តាមផែនការរចនា។ អ្នកជំនាញឈានមុខគេក្នុងផ្នែកចម្លាក់របស់វៀតណាម បានស្រាវជ្រាវ និងត្រៀមរៀបចំគំនូរព្រាងនៃរូបសំណាក ហើយកំពុងទទួលមតិពីប្រទេសទាំងឡាយ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញពិនិត្យការសាងសង់សំណង់អនុស្សាវរីយ៍យោធិនអន្តរជាតិនៅសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម

បន្ទាប់ពីពិនិត្យ និងស្តាប់រាយការណ៍អំពីខ្លឹមសារ និងវឌ្ឍនភាពនៃគម្រោងនោះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា នេះគឺជាសំណង់ដ៏មានអត្ថន័យ ក្នុងបំណងទទួលស្គាល់ការជួយគាំទ្ររបស់បណ្ដាប្រទេសក្នុងការតស៊ូដើម្បីរំដោះជាតិរបស់ប្រជាជនវៀតណាម ហើយស្នើឲ្យស្ថាប័នមានសមត្ថកិច្ចទាំងឡាយអនុវត្តតាមបញ្ជាសាងសង់ជាបន្ទាន់របស់រដ្ឋមន្ត្រីក្រសួងការពារប្រទេស។

នាយកដ្ឋានភស្តុភារ ធ្វើសេនាធិការ និងរៀបចំការសាងសងសំណង់ ធានាបាននូវវឌ្ឍនភាព និងគុណភាពនៃសំណង់។ សារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម ទទួលបន្ទុកផ្នែកវិចិត្រសិល្បៈ។ អ្នកម៉ៅការសំណង់-កងពលលេខ១១ ធានាបាននូវការផ្គត់ផ្គង់សម្ភារៈគ្រប់គ្រាន់ បង្កើនធនធានមនុស្ស និងឧបករណ៍ ដើម្បីការសាងសង់ធានាបាននូវគុណភាព និងវឌ្ឍនភាពនៃគម្រោង៕

បកប្រែដោយ Thuy Anh