ទីក្រុង Hoi An ស្ថិតក្នុងបញ្ជីទីក្រុងល្អបំផុតទាំង ១០ នៅលើពិភពលោក ឆ្នាំ២០២៥
កប.អនឡាញ - នាពេលថ្មីៗនេះ ទស្សនាវដ្ដី Travel + Leisure (T+L) ដែលជាទស្សនាវដ្ដីអាមេរិកដ៏ល្បីល្បាញលើពិភពលោកស្តីពីការធ្វើដំណើរទេសចរណ៍ បានប្រកាសបញ្ជីទីក្រុងល្អបំផុតទាំង ១០ នៅលើពិភពលោក ឆ្នាំ២០២៥ ក្នុងបញ្ជីនោះ មានវត្តមានទីក្រុង Hoi An របស់វៀតណាម។
នៅក្នុងក្របខ័ណ្ឌនៃពានរង្វាន់ World’s Best Awards 2025 ចំណាត់ថ្នាក់ទីក្រុងល្អបំផុតរបស់ពិភពលោករបស់ T+L នៅឆ្នាំនេះផ្តោតលើលក្ខណៈវិនិច្ឆ័យដូចជា មុខម្ហូបសម្បូរបែប ទីស្នាក់នៅប្លែកៗ ជីវភាពរស់នៅនាពេលយប់ដ៏រស់រវើក ភាពជិតស្និទ្ធនឹងបេតិកភណ្ឌវប្បធម៌។ល។
    |
 |
Hoi An គឺជាតំណាងតែមួយគត់របស់វៀតណាមដែលមានវត្តមានក្នុងចំណោមទីក្រុងល្អបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៥ (រូបថតអេក្រង់) |
តាមនោះ ដោយជាប់ចំណាត់ថ្នាក់លេខ៦ ដោយទទួលបានពិន្ទុ ៩១/១០០ ពីអ្នកអានទូទាំងពិភពលោក Hoi An គឺជាតំណាងតែមួយគត់របស់វៀតណាមក្នុងបញ្ជីនេះ។ ទីក្រុង Hoi An ត្រូវបានវាយតម្លៃខ្ពស់ដោយសារមានប្រព័ន្ធប្រឡាយព្រែក និងស្ថាបត្យកម្មប្លែកៗនៃផ្លូវបុរាណ ដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោកដោយអង្គការយូណេស្កូនៅឆ្នាំ១៩៩៩។ ភ្ញៀវទេសចរទៅកាន់ទីក្រុង Hoi An តែងតែចំណាយពេលទៅទស្សនា និងថតរូបនៅតាមដងផ្លូវបុរាណ ហាងកាហ្វេ ហាងលក់ទំនិញ និងរីករាយជាមួយបរិយាកាសដ៏រស់រវើកនាពេលរាត្រី។
ចំណាត់ថ្នាក់នៅឆ្នាំនេះមានទីក្រុងនៅអាស៊ីចំនួន ៧ នៅក្នុងចំណោមទីក្រុងទាំង ១០ រួមមាន ឈៀងម៉ៃ (ថៃ) តូក្យូ (ជប៉ុន) បាងកក (ថៃ) Jaipur (ឥណ្ឌា) Hoi An (វៀតណាម) ក្យូតូ (ជប៉ុន) និង Ubud (ឥណ្ឌូនេស៊ី)៕
បកប្រែដោយ Thuy Anh