ព្រឹត្តិការណ៍នេះបានកត់សម្គាល់ការបើកឡើងវិញនូវជើងហោះហើរត្រង់តភ្ជាប់ទីក្រុង អូសាកា (ប្រទេសជប៉ុន) ជាមួយទីក្រុង Da Nang បន្ទាប់ពីការផ្អាកមួយរយៈ។ នេះជាជំហានដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបើកឡើងវិញនូវបណ្ដាញជើងហោះហើរអន្តរជាតិ ទាក់ទាញភ្ញៀវទេសចរ និងបង្កើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

leftcenterrightdel
ពីធីទទួលអ្នកដំណើរមកពីអូសាកា (ប្រទេសជប៉ុន)

បច្ចុប្បន្ន ផ្លូវហោះហើរអូសាកា - Da Nang មានជើងហោះហើរចំនួន ៤ ជើងក្នុងមួយសប្តាហ៍ជារៀងរាល់ថ្ងៃច័ន្ទ ថ្ងៃព្រហស្បតិ៍ សុក្រ និងថ្ងៃអាទិត្យ។ ទន្ទឹមនឹងផ្លូវហោះហើរណារីតា - Da Nang (ដោយមាន ៧ ជើងក្នុងមួយសប្តាហ៍) ចំនួនជើងហោះហើរសរុបរវាងទីក្រុង Da Nang និងជប៉ុន បានកើនឡើង ១១ ជើងក្នុងមួយសប្តាហ៍។

លោកស្រី Nguyen Thi Hoai An នាយិការងនៃមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុង Da Nang បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបើកឡើងវិញនូវជើងហោះហើរត្រង់នេះចំពោះការត្ជាប់ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងពាណិជ្ជកម្មរវាងទីក្រុង Da Nang ភាគកណ្តាលវៀតណាម និងទីក្រុងធំៗនៅប្រទេសជប៉ុន។

ការបើកឡើងវិញនូវផ្លូវហោះហើរអូសាកា - Da Nang ត្រូវបានរំពឹងថានឹងបន្តរួមចំណែកក្នុងការស្ដារឡើងវិញនូវវិស័យទេសចរណ៍ និងបញ្ជាក់ពីតួនាទីរបស់ទីក្រុង Da Nang ដែលជាគោលដៅដ៏ទាក់ទាញ និងមានភាពរូសរាយរាក់ទាក់នៅក្នុងតំបន់៕​

បកប្រែដោយ Thanh Cong