វៀតណាម និងចិនឈានចូលវគ្គផ្តាច់ព្រ័ត្រនៃមហោស្រពកាំជ្រួចអន្តរជាតិ Da Nang ឆ្នាំ២០២៥
កប.អនឡាញ - នារសៀលថ្ងៃទី២៩ ខែមិថុនា គណៈកម្មការរៀបចំមហោស្រពកាំជ្រួចអន្តរជាតិ Da Nang - DIFF 2025 បានជួបជុំ និងប្រកាសក្រុមកាំជ្រួចឆ្នើមចំនួនពីរដែលនឹងប្រកួតប្រជែងក្នុងរាត្រីផ្តាច់ព្រ័ត្រដែលប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី ១២ ខែកក្កដាគឺ ក្រុម Z121 Vina Pyrotech (ប្រទេសវៀតណាម) និងក្រុម Jiangxi Yanfeng (ប្រទេសចិន)។ បន្ទាប់ពីការប្រកួតជម្រុះ ក្រុមទាំងពីរទទួលបានពិន្ទុដាច់ខាតយ៉ាងល្អ។