កម្មវិធីនេះផ្តោតលើការឃោសនា និងផ្សព្វផ្សាយច្បាប់ស្តីពីការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារ អនុក្រិត្យកំណត់ពីការពិន័យបទល្មើសផ្នែករដ្ឋបាលលើវិស័យសមភាពយេនឌ័រ និងច្បាប់ស្តីពីអាពាហ៍ពិពាហ៍ និងគ្រួសារក្នុងទម្រង់ជាច្រើន។ ក្រៅពីសកម្មភាពឃោសនា និងផ្សព្វផ្សាយច្បាប់ កម្មវិធីនេះក៏បានរៀបចំការជួបប្រាស្រ័យ និងការសន្ទនារវាងអ្នកជំនាញផ្នែកច្បាប់ និងប្រជាជន។ 

leftcenterrightdel
គណៈកម្មការរៀបចំកម្មវិធីផ្តល់អំណោយដល់គ្រួសារដែលជួបការលំបាក

ក្នុងកម្មវិធី អង្គភាពនានាបានប្រគល់អំណោយដល់អ្នកទទួលរបបពីរដ្ឋ ស្ត្រីជួបការលំបាក និងកុមារក្រីក្ររៀនពូកែចំនួន ១០០ នាក់ នៅឃុំ Na Ngoi។ អំណោយទាំងនេះមិនត្រឹមតែមានតម្លៃជាសម្ភារៈប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីមនោសញ្ចេតនា និងការទទួលខុសត្រូវរបស់កម្មាភិបាល និងយុទ្ធជននៃយោធភូមិភាគទី៤ ចំពោះប្រជាជននៅតាមតំបន់ព្រំដែន៕

បកប្រែដោយ Huyen Trang