នាំយកស្នាដៃអក្សរសិល្ប៍វៀតណាមទៅកាន់ប្រទេសចិន
កប.អនឡាញ - នាថ្ងៃទី ២១ ខែមិថុនា នៅពិព័រណ៍សៀវភៅអន្តរជាតិទីក្រុងប៉េកាំងលើកទី ៣១ ក្រុមហ៊ុន Chibooks ដែលជាតំណាងគ្រឹះស្ថានបោះពុម្ពរបស់វៀតណាម និងគ្រឹះស្ថានបោះពុម្ពមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដូចជា ថៃ ឡាវ មីយ៉ាន់ម៉ា កម្ពុជា... បានចុះហត្ថលេខាលើ "គម្រោងបកប្រែស្នាដៃអក្សរសិល្ប៍អាស៊ីអាគ្នេយ៍" ជាមួយតំណាងគ្រឹះស្ថានបោះពុម្ពចិន Lijiang (ខេត្ត Guangxi ប្រទេសចិន)។
តាមនោះ ស្នាដៃអក្សរសិល្ប៍នៃប្រទេសទាំងនេះនឹងត្រូវបានជ្រើសរើស និងបកប្រែជាភាសាចិន ដោយបណ្ដាអង្គភាពបោះពុម្ពដែលបានចុះហត្ថលេខា។
    |
 |
អ្នកបកប្រែ Nguyen Le Chi ក្នុងពិធីចុះហត្ថលេខាលើគម្រោងបកប្រែស្នាដៃអក្សរសិល្ប៍អាស៊ីអាគ្នេយ៍ នៅពិព័រណ៍សៀវភៅអន្តរជាតិទីក្រុងប៉េកាំងឆ្នាំ ២០២៥ (រូបថត៖ VOV-Beijing) |
អ្នកបកប្រែ Nguyen Le Chi នាយិកាក្រុមហ៊ុន Chibooks បានឲ្យដឹងថា បន្ទាប់ពីចុះហត្ថលេខាលើគម្រោងនេះ អង្គភាពនឹងសហការជាមួយដៃគូដើម្បីជ្រើសរើសស្នាដៃអក្សរសិល្ប៍វៀតណាមឆ្នើមមួយចំនួន ហើយបកប្រែជាភាសាចិន និងបោះពុម្ពនៅក្នុងប្រទេសចិន។
សូមរំលឹកថា អ្នកបកប្រែ Nguyen Le Chi ក៏បានតំណាងឲ្យក្រុមហ៊ុន Chibooks ដើម្បីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានបោះពុម្ពផ្សាយជនជាតិខេត្ដ Guangxi ក្នុងការផ្សព្វផ្សាយ និងបោះពុម្ពសៀវភៅស្តីពីវប្បធម៌វៀតណាមដល់មិត្តអ្នកអានចិន៕
បកប្រែដោយ Thuy Anh