ប្រកាសសេចក្តីសម្រេចស្តីពីការបង្កើតតំបន់ពាណិជ្ជកម្មសេរី Da Nang
កប.អនឡាញ - នាថ្ងៃទី ២២ ខែមិថុនា គណៈកម្មាធិការប្រជាជនទីក្រុង Da Nang (ភាគកណ្តាលវៀតណាម) បានប្រកាសសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីស្តីពីការបង្កើតតំបន់ពាណិជ្ជកម្មសេរី Da Nang។
អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានលោក Nguyen Hoa Binh សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃរដ្ឋាភិបាល។
    |
 |
លោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រី ប្រគល់សេចក្តីសម្រេចស្តីពីការបង្កើតតំបន់ពាណិជ្ជកម្មសេរី Da Nang |
តំបន់ពាណិជ្ជកម្មសេរី Da Nang ត្រូវបានអភិវឌ្ឍដោយភ្ជាប់ជាមួយមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ដើម្បីប្រែទីក្រុង Da Nang ក្លាយទៅជាមជ្ឈមណ្ឌលសេវាកម្មដែលមានគុណភាពខ្ពស់ បង្កើតកម្លាំងជំរុញសម្រាប់តំបន់ភាគកណ្តាល និងតំបន់ខ្ពង់រាបភាគកណ្តាល Tay Nguyen និងប្រទេសទាំងមូល។ តំបន់នេះក៏នឹងក្លាយជាតំណដ៏សំខាន់តភ្ជាប់ច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច តំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកនាពេលអនាគត់ផងដែរ។
នៅក្នុងពិធីនេះ គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានប្រគល់អនុស្សារណៈយោគយល់គ្នាស្តីពីការវិនិយោគនៅតំបន់ពាណិជ្ជកម្មសេរី Da Nang ដល់វិនិយោគិនយុទ្ធសាស្ត្រចំនួន ៨ ព្រមទាំងប្រគល់សេចក្តីជូនដំណឹងស្តីពីការអនុញ្ញាតឱ្យសិក្សាលើការវិនិយោគលើគម្រោងជូនវិនិយោគិនចំនួន៤។
ក្នុងឱកាសនេះ លោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រីបានចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងទេសចរណ៍ Lang Van និងបុរីរមណីយដ្ឋាន Lang Van (សង្កាត់ Hoa Hiep Bac ខ័ណ្ឌ Lien Chieu ទីក្រុង Da Nang)៕
បកប្រែដោយ Huyen Trang