លើកតម្កើងក្រុមចំនួន ១៣ និងបុគ្គលចំនួន ៦ នាក់ក្នុងកម្មវិធីរុងរឿងវៀតណាមឆ្នាំ ២០២៥
កប.អនឡាញ - នាយប់ថ្ងៃទី ២២ ខែមិថុនា នៅវិមានវប្បធម៌ពលកម្មមិត្តភាព វៀតណាម-សូវៀត (ទីក្រុងហាណូយ) បានប្រព្រឹត្តទៅកម្មវិធីរុងរឿងវៀតណាមលើកទី ២១ ឆ្នាំ ២០២៥ ក្រោមប្រធានបទ “មោទនភាព និងសេចក្តីប្រាថ្នា”។
លោក Nguyen Trong Nghia សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំនិងចលនាមហាជនមជ្ឈិមបក្សបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងកម្មវិធី។
កម្មវិធីរុងរឿងវៀតណាមគឺជាព្រឹត្តិការណ៍ដែលផ្ដួចផ្ដើមឡើងដោយសហព័ន្ធពលករវៀតណាមតាំងពីឆ្នាំ ២០០៤។ មកទល់បច្ចុប្បន្ននេះ កម្មវិធីនេះបានលើកតម្កើងក្រុម និងបុគ្គលឆ្នើមជាង ៣០០ នាក់នៅទូទាំងប្រទេស ដោយហេតុនោះ រីករាលដាលស្មារតីលះបង់ ពុះពារជំនះការលំបាក បម្រើមាតុភូមិ បម្រើប្រជាជន ដាស់តឿនមោទនភាពជាតិ និងបំណងប្រាថ្នាឈានឡើងដោយឥតឈប់ឈររបស់ប្រជាជនវៀតណាម។
    |
 |
លោក Nguyen Trong Nghia សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្ស និងថ្នាក់ដឹកនាំនៃសហព័ន្ធពលករវៀតណាម ប្រគល់និមិត្តរូបរុងរឿងវៀតណាមដល់ក្រុមដែលត្រូវបានលើកតម្កើងផ្តល់កិត្តិយស |
កម្មវិធីរុងរឿងវៀតណាមឆ្នាំ ២០២៥ លើកតម្កើងក្រុមចំនួន ១៣ និងបុគ្គលចំនួន ៦ នាក់ ដែលជាគំរូនៃស្មារតីសាមគ្គីភាព ការខិតខំប្រឹងប្រែងឥតឈប់ឈរ ការប្តេជ្ញាចិត្ត ការលះបង់ ការច្នៃប្រឌិត និងឆន្ទៈដ៏អស្ចារ្យ។
មានប្រសាសន៍នៅក្នុងកម្មវិធី លោក Nguyen Trong Nghia បានវាយតម្លៃថា៖ កម្មវិធីរុងរឿងវៀតណាម បានរកឃើញ និងផ្សព្វផ្សាយតម្លៃល្អក្នុងជីវភាពសង្គម ជំរុញជំនឿ និងដាស់តឿនសេចក្តីប្រាថ្នាចង់រួមចំណែកក្នុងបុព្វហេតុកសាង អភិវឌ្ឍ និងការពារមាតុភូមិវៀតណាមសង្គមនិយម។ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោក Nguyen Trong Nghia បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងលើកសរសើរចំពោះក្រុម និងបុគ្គលដែលត្រូវបានលើកតម្កើង ព្រមទាំងអះអាងថា ជ័យលាភីទាំងនេះគឺជា និមិត្តរូបដ៏រស់រវើកនៃលទ្ធិវីរភាពបដិវត្តន៍វៀតណាមក្នុងយុគសម័យថ្មី ស្មារតីមិនចុះញ៉មសេចក្តីប្រាថ្នា ឈានឡើង ស្មារតីនៃ "មនុស្សម្នាក់ៗដើម្បីមនុស្សទាំងអស់" តែងតែហូរចូលជារៀងរហូតនៅក្នុងប្រជាជនវៀតណាមគ្រប់រូប៕
បកប្រែដោយ Huyen Trang