លោកនាយករដ្ឋមន្ត្រីវៀតណាម នឹងអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃអ្នកត្រួសត្រាយលើកទី ១៦ របស់វេទិកាសេដ្ឋកិច្ចពិភពលោកនិងបំពេញទស្សនកិច្ចការងារនៅចិន
ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី ២១ មិថុនា ដោយបញ្ជាក់ថា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម នឹងអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នំា នៃអ្នកត្រួសត្រាយ លើកទី ១៦ របស់វេទិកាសេដ្ឋកិច្ចពិភពលោកដែលប្រព្រឹត្តទៅនៅទីក្រុងធានជីន (Tianjin) និងបំពេញទស្សនកិច្ចការងារនៅចិនចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែមិថុនា។