តបតាមការអញ្ជើញរបស់ លោក Li Qiang នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងលោក Borge Brende ប្រធាន និងជានាយកប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Pham Minh Chinh នាយករដ្ឋមន្ត្រី នឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ លើកទី ១៦ នៃ WEF (កិច្ចប្រជុំ davos រដូវក្តៅ) ដែលប្រព្រឹត្តទៅនៅទីក្រុង Tianjin និងធ្វើការនៅប្រទេសចិន ចាប់ពីថ្ងៃទី ២៤-២៧ ខែមិថុនា។

leftcenterrightdel
លោក Pham Thanh Binh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន

យោងតាម លោក Pham Thanh Binh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសចិន ការដែលនាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំនេះ បានអះអាងនូវកិត្យានុភាព តួនាទី និងការទទួលខុសត្រូវរបស់វៀតណាមចំពោះសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់ និងពិភពលោក រួមចំណែកយ៉ាងសកម្មក្នុងការផ្លាស់ប្តូរ ពិភាក្សាដើម្បី​ស្វែងរកដំណោះស្រាយចំពោះបញ្ហាសេដ្ឋកិច្ច និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ ចាប់យកបញ្ហា និងនិន្នាការថ្មីក្នុងសេដ្ឋកិច្ចពិភពលោក។ តាមរយៈកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ អ្នកតាក់តែងគោលនយោបាយ និងសហគមន៍ធុរកិច្ចពិភពលោក វៀតណាមបានបង្ហាញ​សារអំពីគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋ រួម​ទាំង​បង្កើត និងលើកកម្ពស់ឱកាសសហប្រតិបត្តិការជាមួយរដ្ឋាភិបាល និងធុរកិច្ច ដើម្បីបម្រើដល់គោលដៅអភិវឌ្ឍន៍របស់ប្រទេស ជាដំបូងឆ្លើយតបទៅនឹងការវិវឌ្ឍដ៏ស្មុគស្មាញនៃពាណិជ្ជកម្មពិភពលោក។

គណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងមានសកម្មភាពសំខាន់ៗជាច្រើននៅក្នុងកិច្ចប្រជុំ និងធ្វើការនៅប្រទេសចិន។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី នឹងចូលរួមជាភ្ញៀវពិសេសនៃកិច្ចសន្ទនាគោលនយោបាយជាមួយប្រធាន WEF Tianjin និងថ្លែងសុន្ទរកថាសំខាន់នៅសម័យពិភាក្សា “តើសតវត្សន៍របស់អាស៊ីកំពុងប្រឈមមុខនឹងបញ្ហាដែរឬទេ?” និងចូលរួមសម័យបើកកិច្ចប្រជំុ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីនឹងមានជំនួបទ្វេភាគីជាមួយមេដឹកនាំប្រទេស មេដឹកនាំ WEF និងសាជីវកម្មធំៗ។

លោក Pham Thanh Binh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន បានសង្កត់ធ្ងន់ថា តាមរយៈកិច្ចប្រជុំនេះ វៀតណាមអះអាងការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសហគមន៍ធុរកិច្ចពិភពលោក មានឆន្ទៈផ្លាស់ប្តូរដោយបើកចំហ និងស្មោះត្រង់ ស្តាប់មតិស្ថាបនារបស់អង្គភាពអាជីវកម្ម ចែករំលែកការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការបង្កើតបរិយាកាសវិនិយោគ និងធ្វើអាជីវកម្មដោយផលសម្រាប់សហគមន៍ធុរកិច្ច ហើយអនុវត្តយ៉ាងម៉ឺងម៉ាត់នូវដំណោះស្រាយលើគ្រប់ជ្រុងជ្រោយទាក់ទងនឹងច្បាប់ ហេដ្ឋារចនាសម្ព័ន្ធ ធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស ព្រមទាំងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យដែលវៀតណាមចាប់អារម្មណ៍ដូចជា បញ្ញាសិប្បនិម្មិត ស្វ័យប្រវត្តិកម្ម ជីវបច្ចេកវិទ្យា ថាមពលស្អាត ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មហិរញ្ញវត្ថុ៕

បកប្រែដោយ Duy Hoan