សប្តាហ៍វប្បធម៌ និងទេសចរណ៍វៀតណាមនៅប្រទេសប៉ូឡូញ
កប.អនឡាញ - ព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ស្ថានទូតវៀតណាមប្រចាំនៅប៉ូឡូញ និងសមាគមជនវៀតណាមប្រចាំនៅប៉ូឡូញ ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែមិថុនា នៅទីលាន Warsaw ប្រទេសប៉ូឡូញ។
ថ្លែងក្នុងព្រឹត្តិការណ៍នេះ លោក Aleksander Ferens ប្រធានខ័ណ្ឌ Śródmieście ទីក្រុង Warsaw បានសម្តែងនូវសេចក្តីរីករាយដែលខ័ណ្ឌ Śródmieście ត្រូវបានជ្រើសរើសជាកន្លែងរៀបចំព្រឹត្តិការណ៍នេះ ព្រមទាំង វាយតម្លៃខ្ពស់ចំពោះការបង្ហាញពណ៌វប្បធម៌ពិសេសនៃប្រទេសវៀតណាម ដែលប្រជាជនប៉ូឡូញស្រឡាញ់។
    |
 |
ពិធីកាត់ខ្សែបូបើកមហោស្រពវប្បធម៌វៀតណាមលើកទី៣ នៅប្រទេសប៉ូឡូញ (រូបថត៖ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ) |
លោក Aleksander Ferens បានសង្កត់ធ្ងន់ថា "នេះគឺជាឱកាសដ៏មានតម្លៃសម្រាប់ប្រជាជនរដ្ឋធានី Warsaw ស្វែងយល់អំពីលក្ខណៈដ៏ល្អប្រពៃនៃវប្បធម៌វៀតណាម ដែលជាប្រទេសមានប្រវត្តិសាស្ត្រដ៏យូរអង្វែង និងពោរពេញទៅដោយអត្តសញ្ញាណ"។
សកម្មភាពនេះមានបំណងផ្សព្វផ្សាយរូបភាពនៃទឹកដីវៀតណាម និងជាឱកាសពូនជ្រំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាម និងប្រជាជនប៉ូឡូញ។ ចំណុចលេចធ្លោនៃមហោស្រពគឺកម្មវិធីសិល្បៈពិសេសដែលសំដែងដោយល្ខោនតន្ត្រី និងរបាំវៀតណាម ជាមួយសិល្បករមកពីសហគមន៍ជនវៀតណាមនៅប្រទេសប៉ូឡូញ៕
បកប្រែដោយ Thuy Anh