ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោក Vu Chien Thang អនុរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងវៀតណាម បានឲ្យដឹងថា ការអនុម័តលើចក្ខុវិស័យសហគមន៍អាស៊ានដល់ឆ្នាំ ២០៤៥ និងយុទ្ធសាស្ត្រនានា បានបង្ហាញពីវិធីសាស្រ្តសកម្មរបស់អាស៊ានក្នុងការសម្របខ្លួនទៅនឹងពិភពលោកដែលកំពុងមានការវិវឌ្ឍដ៏ស្មុគស្មាញ។

leftcenterrightdel
ប្រតិភូចូលរួមកិច្ចប្រជុំក្រុមការងារអាដហុកលើកទី១២ ដើម្បីអភិវឌ្ឍផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន (រូបថត៖ banchinhphu.vn)

ខ្លឹមសារនៃឯកសារយុទ្ធសាស្ត្របានពង្រីកសមិទ្ធិផលដែលសម្រេចបាន រក្សាតម្លៃស្នូលរបស់អាស៊ាន ព្រមទាំង បង្កើតឱកាស និងសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការក្នុងនិងក្រៅប្លុក លើកកំពស់តួនាទី កិត្យានុភាពរបស់អាស៊ានទាំងក្នុងតំបន់ និងអន្តរជាតិ។ លោក Vu Chien Thang បានឲ្យដឹងថា វៀតណាមចាប់ផ្តើមកសាងគម្រោងថ្មី ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន។ ផែនការនេះ និងការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ាន២០៤៥ និងយុទ្ធសាស្ត្រស្ដីពីការតភ្ជាប់នយោបាយ សន្តិសុខ សេដ្ឋកិច្ច ត្រូវបាននាយករដ្ឋមន្ត្រីវៀតណាមប្រគល់ឲ្យក្រសួង និងស្ថាប័នអនុវត្ត បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ នៅម៉ាឡេស៊ី។

ក្នុងរយៈពេលពីរថ្ងៃធ្វើការ សមាជិកក្រុមការងារបានពិភាក្សាអំពីទស្សនៈ និងផែនការរៀបចំសកម្មភាពផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ASCC ដំណោះស្រាយដើម្បីកែលម្អបន្ថែមទៀតនូវការត្រួតពិនិត្យ និងការវាយតម្លៃនូវផែនការយុទ្ធសាស្រ្ត ASCC ហើយពិចារណាលើការបង្កើតក្របខ័ណ្ឌលទ្ធផល ASCC បន្ទាប់ពីឆ្នាំ២០២៥៕

បកប្រែដោយ Thanh Cong