យោងតាមផែនការ កងពេទ្យកម្រិត២ លេខ៧  នឹងបំពេញបេសកកម្មនៅស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង ដើម្បីជំនួសកងពេទ្យកម្រិត២ លេខ៦។

leftcenterrightdel
គ្រូបង្រៀន កម្មាភិបាល និងមេបញ្ជាការនៃកងពេទ្យកម្រិត២ លេខ៧ ថតរូបទុកជាអនុស្សាវរីយ៍ក្នុងពិធីបើក

នៅក្នុងវគ្គហ្វឹកហ្វឺន កម្មាភិបាល និងបុគ្គលិកនៃកងពេទ្យកម្រិត២ លេខ៧ ត្រូវបានផ្តល់ចំណេះដឹងជាមូលដ្ឋាននៃប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងជំនាញចាំបាច់ក្នុងការអនុវត្តភារកិច្ចវិជ្ជាជីវៈរក្សាសន្តិភាព នៅស្ថានបេសកកម្ម និងធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៅស៊ូដង់ខាងត្បូង។ នេះក៏ជាឱកាសមួយដើម្បីវាយតម្លៃអំពីសមត្ថភាពរបស់កងពេទ្យកម្រិត២ លេខ៧ មុនពេលដាក់ពង្រាយការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

វគ្គបណ្តុះបណ្តាលលើកនេះត្រូវបានចែកចេញជា ៥ ដំណាក់កាលរួមមាន៖ ការហ្វឹកហ្វឺនយោងតាមឯកសារហ្វឹកហ្វឺនមុនទៅបំពេញ​បេសកកម្ម​របស់អង្គការសហប្រជាជាតិ ការហ្វឹកហ្វឺនយោងតាមបេសកកម្មជាក់លាក់នៅស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការហ្វឹកហ្វឺនស្តីពីបទប្បញ្ញត្តិ របប និងគោលនយោបាយរបស់កងទ័ពប្រជាជនវៀតណាម និងការហ្វឹកហ្វឺនជំនាញបន្ថែមសម្រាប់អង្គភាពនានា៕

បកប្រែដោយ Huyen Trang