អង្គភាពនានាចំណុះយោធភូមិភាគទី១ បានបញ្ជូនកម្មាភិបាល និងយុទ្ធជនជិត ២.៥០០ នាក់ រថយន្ត ២៤ គ្រឿង ទូក ២០ គ្រឿង ម៉ាស៊ីនភ្លើង ២ គ្រឿង និងឧបករណ៍សង្គ្រោះ ទៅសហការជាមួយកងកម្លាំងនៅមូលដ្ឋាន ក្នុងការជម្លៀសក្រុមគ្រួសារចំនួន ៣០៣ គ្រួសារ និងទ្រព្យសម្បត្តិចេញពីតំបន់គ្រោះថ្នាក់ ហើយស្វែងរកជនរងគ្រោះដោយសារការបាក់ដីនាយប់ថ្ងៃទី២០ ខែមិថុនា នៅភូមិ Na Phieng ឃុំ My Phuong (ស្រុក Ba Be ខេត្ត Bac Kan)។

leftcenterrightdel
កម្មាភិបាលនិងសិក្ខាកាមនៃសាលាយោធាយោធភូមិភាគទី១ ស្វែងរកអ្នកបាត់ខ្លួននៅសង្កាត់ Luong Son ទីក្រុង Song Cong ខេត្ត Thai Nguyen

នាថ្ងៃទី ២២ ខែមិថុនាដដែល បន្ទាប់ពីទទួលបានព័ត៌មានអំពីប្រជាពលរដ្ឋបាត់ខ្លួនម្នាក់ដោយសារទឹកជំនន់នៅសង្កាត់ Luong Son (ទីក្រុង Song Cong ខេត្ត Thai Nguyen) សាលាយោធាយោធភូមិភាគទី១ បានបញ្ជូនកម្មាភិបាល និងសិក្ខាកាមចំនួន ៨៥ នាក់ រួមជាមួយរថយន្ត ៣ គ្រឿង និងទូកសង្គ្រោះចំនួន ២ គ្រឿង ដើម្បីសហការជាមួយកម្លាំងស្ម័គ្រចិត្តក្នុងការស្វែងរកជនរងគ្រោះ។ នៅម៉ោងប្រហែល ២:៣០ រសៀល នាថ្ងៃដដែល កងកម្លាំងបានរកឃើញសពជនរងគ្រោះ ហើយប្រគល់ឲ្យក្រុមគ្រួសារ៕

បកប្រែដោយ Thuy Anh