បវរកញ្ញាកំពូលទាំង ៣ នៃការប្រកួតបវរកញ្ញាវៀតណាមឆ្នាំ ២០២៤ ជួបសំណេះសំណាលជាមួយទស្សនិកជននៃកាសែតកងទ័ពប្រជាជន
កប.អនឡាញ - ក្នុងដំណើរការីកសាយភាយ “ភាពស្រស់ស្អាត - វប្បធម៌ - បញ្ញា - ការខិតខំ” នារសៀលថ្ងៃទី២ ខែកក្កដា នៅទីក្រុងហាណូយ បវរកញ្ញាកំពូលទាំង ៣ នៃការប្រកួតបវរកញ្ញាវៀតណាមឆ្នាំ ២០២៤ រួមមាន៖ កញ្ញា Ha Truc Linh ជាបវរកញ្ញា និងកញ្ញា Tran Ngoc Chau Anh ជាបវរកញ្ញារងទី១ និងកញ្ញា Nguyen Thi Van Nhi ជាបវរកញ្ញារងទី២ បានអញ្ជើញចូលរួមកម្មវិធីសំណេះសំណាលជាមួយទស្សនិកជននៃកាសែតកងទ័ពប្រជាជន។
កម្មវិធីនេះត្រូវបានផ្សាយផ្ទាល់នៅលើកាសែតកងទ័ពប្រជាជនអេឡិចត្រូនិក និងផ្សាយបន្តផ្ទាល់នៅលើបណ្ដាញ់ Facebook, YouTube, TikTok របស់កាសែតកងទ័ពប្រជាជន។
    |
 |
បវរកញ្ញាកំពូលទាំង ៣ និងកម្មាភិបាល អ្នកយកព័ត៌មាន អ្នកនិពន្ធនៃកាសែតកងទ័ពប្រជាជនក្នុងកម្មវិធីសំណេះសំណាល |
ក្នុងឱកាសនេះ តាងនាមគណៈនិពន្ធនាយកកាសែតកងទ័ពប្រជាជន លោកវរសេនីយ៍ឯក Ngo Anh Thu អគ្គនិពន្ធនាយករងបានប្រគល់បាច់ផ្កាស្រស់ និងផ្ទាំងរូបថតជូនដល់បវរកញ្ញាកំពូលទាំង ៣ រូប។ លោកវរសេនីយ៍ឯក Ngo Anh Thu បានអបអរសាទរបវរកញ្ញាកំពូលទាំងបី ដែលបានឈ្នះក្នុងការប្រកួតបវរកញ្ញាវៀតណាមឆ្នាំ ២០២៤ ដោយបង្ហាញពីភាពស្រស់ស្អាត ភាពក្លាហាន និងបញ្ញារបស់ស្ត្រីវៀតណាម។ ព្រមទាំងលោកវរសេនីយ៍ឯក Ngo Anh Thu ក៏ណែនាំសង្ខេបអំពីប្រវត្តិសាស្ត្រ និងដំណើរការអភិវឌ្ឍន៍នៃកាសែតកងទ័ពប្រជាជនផងដែរ។
ក្នុងអំឡុងពេលសំណេះសំណាលជាមួយទស្សនិកជន ជាពិសេសជាមួយកម្មាភិបាល និងយុទ្ធជនដែលកំពុងឈរជើងនៅប្រជុំកោះ Truong Sa អង្គភាពនៅតំបន់ភ្នំនោះ បវរកញ្ញាកំពូលទាំង ៣ បានចែករំលែកនូវដំណើរការចូលរួមការប្រកួតនេះ។ ទន្ទឹមនឹងនោះ បវរកញ្ញាកំពូលទាំង ៣ បានសម្តែងនូវមោទនៈភាពចំពោះការខិតខំប្រឹងប្រែង និងការលះបង់របស់កងទ័ពលោក អ៊ំ ហូ ព្រមទាំងផ្ញើសារលើកទឹកចិត្តដល់កម្មាភិបាល និងយុទ្ធជនដែលកំពុងបំពេញបេសកកម្មទាំងយប់ទាំងថ្ងៃនៅគ្រប់ទិសទីនៃមាតុភូមិ។ បវរកញ្ញាកំពូលទាំង ៣ ក៏បាននិយាយផងដែរថា ដំណើរការរីកសាយភាយ "ភាពស្រស់ស្អាត - វប្បធម៌ - បញ្ញា - ការខិតខំ" ទើបតែចាប់ផ្តើម ហើយដំណើរនេះនឹងកាន់តែភ្លឺស្វាងនៅពេលមានការជឿទុកចិត្តពីសហគមន៍ កម្មាភិបាលនិងយុទ្ធជន តាមរយៈនោះ បវរកញ្ញាកំពូលទាំង ៣ នឹងបន្តផ្សព្វផ្សាយរូបភាពនារីវៀតណាមទំនើប ឆ្លាតវៃ ចិត្តល្អ និងពោរពេញទៅដោយសេចក្តីប្រាថ្នា៕
បកប្រែដោយ Pham Diep