តាងនាមកម្មាភិបាល គ្រូបង្រៀន និងសិក្ខាកាមនៃវិទ្យាស្ថានការពារអាកាស - កងទ័ពជើងអាកាស លោកវរសេនីយ៍ឯក Vu Manh Hoang បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះការទទួលអនុព័ន្ធយោធាកម្ពុជាដែលបំពេញទស្សនកិច្ចនៅវិទ្យាស្ថាន ព្រទាំង ជូនដំណឹងអំពីលទ្ធផលលេចធ្លោក្នុងការអប់រំ បណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រ និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់វិទ្យាស្ថាន។ លោកអនុប្រធាននយោបាយនៃវិទ្យាស្ថានបានអះអាងថា វិទ្យាស្ថានការពារអាកាស - កងទ័ពជើងអាកាស នឹងបន្តបង្កើតលក្ខខណ្ឌអំណោងផលសម្រាប់ការគ្រប់គ្រង ការអប់រំ ការបណ្តុះបណ្តាលមានគុណភាពល្អជាងសម្រាប់សិក្ខាកាមយោធាកម្ពុជា។

leftcenterrightdel
លោកវរសេនីយ៍ឯក Vu Manh Hoang ជូនវត្ថុអនុស្សាវរីយ៍ដល់លោកឧត្តមសេនីយ៍ត្រី លាង សុវណ្ណារ៉ា (រូបថត៖ phongkhongkhongquan.vn)

លោកឧត្តមសេនីយ៍ត្រី លាង សុវណ្ណារ៉ា បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការជួយគាំទ្ររបស់វិទ្យាស្ថានការពារអាកាស - កងទ័ពជើងអាកាស ក្នុងការបណ្តុះបណ្តាលសម្រាប់សិក្ខាកាមកម្ពុជា។ ទន្ទឹមនឹងនោះ លោកបញ្ជាក់ថា លទ្ធផលល្អក្នុងការសិក្សារបស់សិក្ខាកាមកម្ពុជា មិនត្រឹមតែជាការខិតខំប្រឹងប្រែងរបស់កម្មាភិបាលម្នាក់ៗប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការយកចិត្តទុកដាក់ ទំនួលខុសត្រូវ និងមនោសញ្ចេតនាអន្តរជាតិដ៏បរិសុទ្ធរបស់វិទ្យាស្ថានការពារអាកាស - កងទ័ពជើងអាកាសនិយាយដោយឡែក និងកងទ័ពប្រជាជនវៀតណាមនិយាយរួមក្នុងការបណ្តុះបណ្តាលនាយទាហានលើវិស័យការពារអាកាសសម្រាប់កងទ័ពកម្ពុជា។

ក្នុងកម្មវិធីនោះ គណៈប្រតិភូបានជួបសំណេះសំណាលជាមួយសិក្ខាកាមកម្ពុជា និងទៅទស្សនាកន្លែងរស់នៅ និងសិក្សារបស់ពួកគេ។ សមាជិកទាំងអស់នៃគណៈប្រតិភូបានវាយតម្លៃខ្ពស់ចំពោះបរិយាកាសបណ្តុះបណ្តាល និងស្មារតីជួយគាំទ្ររបស់កម្មាភិបាល និងគ្រូបង្រៀននៃវិទ្យាស្ថានចំពោះសិក្ខាកាមកម្ពុជា៕

បកប្រែដោយ Thuy Anh