leftcenterrightdel
លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម (ក្រសួងមហាផ្ទៃ) នៃព្រះរាជាណាចក្រកម្ពុជា ធ្វើការជាមួយនគរបាលក្រុងហាណូយ

ថ្លែងមតិក្នុងជំនួប លោកឧត្តមសេនីយ៍ត្រី Nguyen Hong Ky នាយករងនគរបាលទីក្រុងហាណូយបានបញ្ជាក់ថា នាពេលកន្លងមក ទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា មានការអភិវឌ្ឍយ៉ាងសកម្មលើវិស័យជាច្រើន ជាពិសេសគឺកិច្ចសហប្រតិបត្តិការក្នុងការការពារសណ្តាប់ធ្នាប់សង្គម និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Hong Ky នាយករងនគរបាលទីក្រុងហាណូយ អញ្ជើញទទួលគណៈប្រតិភូអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃកម្ពុជា

នាពេលថ្មីៗនេះ ទីក្រុងហាណូយបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងទី ៦ ដែលកម្លាំងនគរបាលទីក្រុងហាណូយជាកម្លាំងស្នូលក្នុងការអនុវត្តគម្រោងទាំងនេះ ជាពិសេសគម្រោងសំខាន់ពីរគឺគម្រោងមូលដ្ឋានទិន្នន័យជាតិអំពីជំរឿនប្រជាជន និងគម្រោងប្រមូលអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋ។ លោកឧត្តមសេនីយ៍ត្រី Nguyen Hong Ky ក៏បានចែករំលែកបទពិសោធន៍មួយចំនួនក្នុងដំណើរការអនុវត្តគម្រោងស្តីពីទិន្នន័យជំរឿនប្រជាជន និងអត្តសញ្ញាណពលរដ្ឋជាមួយគណៈប្រតិភូអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃកម្ពុជា។

ថ្លែងមតិក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានថ្លែងអំណរគុណចំពោះនគរបាលក្រុងហាណូយដែលទទួលស្វាគមន៍គណៈប្រតិភូយ៉ាងកក់ក្ដៅ និងចែករំលែកបទពិសោធន៍ការងារ  ជាពិសេសលើវិស័យប្រមូល និងគ្រប់គ្រងទិន្នន័យជំរឿនប្រជាជន។

លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បន្ថែមថា “ជំនួបធ្វើការនេះ មិនត្រឹមតែផ្លាស់ប្តូរបទពិសោធន៍លើវិស័យការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ចំណងសាមគ្គីភាពជាប្រពៃណីល្អរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃនៃកម្ពុជានិយាយរួម និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃកម្ពុជា ជាមួយនគរបាលទីក្រុងហាណូយនិយាយដោយឡែក”៕

បកប្រែដោយ Pham Diep