ក្នុងកម្មវិធីផ្សាយនៅថ្ងៃទី២៤ មិថុនា ទូរទស្សន៍ជាតិកម្ពុជា (ទទក) បានរំលឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម។

ក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានសង្កត់ធ្ងន់ថា ចាប់តាំងពីថ្ងៃនៃការតស៊ូដើម្បីដណ្តើមបានឯករាជ្យមក វៀតណាម និងកម្ពុជាបានប្រកៀកស្មាជាមួយគ្នា គាំទ្រគ្នាទៅវិញទៅមកក្នុងការតសូប្រឆាំងនឹងអាណានិគម និងចក្រពត្តិ។ ក្នុងអំឡុងឆ្នាំដ៏លំបាក វៀតណាម និងកម្ពុជាបានរួមគ្នាបង្កើតជ័យជំនះជាប្រវត្តិសាស្ត្រ។ ជ័យជំនះនានិទាឃរដូវឆ្នាំ១៩៧៥ បង្រួបបង្រួមវៀតណាម និងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ នៅកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលបង្ហាញពីសាមគ្គីភាពរវាងប្រជាជាតិទាំងពីរ។

leftcenterrightdel
លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតផ្តល់បទសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានក្នុងឱកាសរំលឹកខួបលើកទី ៥៨ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា (រូបថត៖ nhandan.vn)

ជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំដែលត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំ និងប្រជាជនគ្រប់ជំនាន់នៃប្រទេសទាំងពីរ វៀតណាម និងកម្ពុជាមិនត្រឹមតែរក្សាបាននូវសាមគ្គីភាពជាភាតរៈប៉ុណ្ណោះទេ ថែមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជាតិទាំងពីរ ខណៈមានបំណងរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

ក្រៅពីទំនាក់ទំនងនយោបាយ-ការទូត កិច្ចសហប្រតិបត្តិការការពារជាតិ-សន្តិសុខរឹងមាំជាប្រចាំ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបានកត់ត្រានូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ សហគ្រាសវៀតណាមមិនត្រឹមតែរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារ និងជួយឧបត្ថម្ភសុខុមាលភាពសង្គមនៅកម្ពុជាទៀតផង។

ចែករំលែកមតិដូចគ្នាជាមួយលោក Nguyen Minh Vu ឯកអគ្គរដ្ឋទូត ក្នុងអត្ថបទមួយចុះផ្សាយលើកាសែតខ្មែរថាមស៍ នាថ្ងៃទី ២៤ មិថុនា ក្នុងឱកាសរំលឹកខួបលើកទី ៥៨ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-វៀតណាម អ្នកស្រាវជ្រាវ អ៊ុច លាង ប្រធានស្តីទីនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម វាយតម្លៃថា កិច្ចសហប្រតិបត្តិការ កម្ពុជា-វៀតណាម កំពុងត្រូវបានលើកកម្ពស់ និងទទួលបានសមិទ្ធិផលជាច្រើនលើគ្រប់វិស័យ ចាប់ពីនយោបាយ សន្តិសុខ-ការពារជាតិ សេដ្ឋកិច្ច-ពាណិជ្ជកម្ម រហូតដល់ការជួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និងប្រជាជន។

leftcenterrightdel
អត្ថបទក្រោមចំណងជើងថា «៥៨ ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម» របស់អ្នកស្រាវជ្រាវ អ៊ុច លាង ត្រូវបានចុះផ្សាយលើកាសែតខ្មែរថាមស៍ នៅថ្ងៃទី២៤ ខែមិថុនា

អ្នកស្រាវជ្រាវ អ៊ុច លាង បានសង្កត់ធ្ងន់ថា វៀតណាមជាប្រទេសដំបូងគេក្នុងអាស៊ាន ដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញមកបំពេញទស្សនកិច្ច បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចនេះបានរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា ជាពិសេសលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងសេវាកម្ម។ គម្រោងជាច្រើនរបស់សហគ្រាសវៀតណាមដំណើរការប្រកបដោយប្រសិទ្ធភាព រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។

អ្នកប្រាជ្ញ អ៊ុច លាង បានបញ្ជាក់ថា ក្នុងបរិបទដែលកម្ពុជាបន្តគោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់អន្តរជាតិ ដោយអនុលោមតាមគោលការណ៍ពហុភាគី និងធម្មនុញ្ញអង្គការសហប្រជាជាតិ កម្ពុជាតែងតែចាត់ទុកវៀតណាមជាអាទិភាពមួយក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។ ទន្ទឹមនឹងនោះ វៀតណាមអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ភាពម្ចាស់ការ ដោយអនុលោមតាមគោលការណ៍ពហុភាគី និងការធ្វើពិពិធកម្មទំនាក់ទំនងអន្តរជាតិ ហើយតែងតែចាត់ទុកកម្ពុជាជាអាទិភាពមួយក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។

នៅចុងបញ្ចប់នៃអត្ថបទ អ្នកប្រាជ្ញ អ៊ុច លាង បានអះអាងថា ជាមួយនឹងសមិទ្ធិផលដែលសម្រេចបានក្នុងរយៈពេល ៥៨ ឆ្នាំ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក វៀតណាម និងកម្ពុជាបានជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ពីនយោបាយ សេដ្ឋកិច្ច ដល់វប្បធម៌ និងសង្គម កសាងទំនាក់ទំនងសហប្រតិបត្តិការអភិវឌ្ឍប្រកបដោយចីរភាពតាមពាក្យស្លោក “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង”៕

បកប្រែដោយ Huyen Trang