leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម និងលោក លី ជេ ម្យុង ប្រធានាធិបតីកូរ៉េខាងត្បូង អញ្ជើញ​ត្រួតពលកងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម

កាំភ្លើងធំចំនួន ២១ គ្រាប់ត្រូវបានបាញ់ពីបរមរាជវាំង Thang Long ដើម្បីស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកជំទាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម។ បន្ទាប់មក លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋ បានអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូងត្រួតពលកងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម ហើយមេដឹកនាំទាំងពីរបានអញ្ជើញទស្សនាពិធីព្យុហយាត្រាស្វាគមន៍របស់កងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម និងលោក លី ជេ ម្យុង ប្រធានាធិបតីកូរ៉េខាងត្បូង

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម និងលោក លី ជេ ម្យុង ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកជំទាវទាំង​ពីរ

នេះជាដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ លោក លី ជេ ម្យុង ប្រធានាធិបតីកូរ៉េខាងត្បូង ដែលអញ្ជើញមកប្រទេសវៀតណាម ក្នុងឋានៈថ្មី ហើយជាប្រមុខរដ្ឋបរទេសដំបូងគេដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម បន្ទាប់ពីរដ្ឋសភាវៀតណាម នីតិកាលទី ១៦ បានសម្រេចការរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំរដ្ឋឡើងវិញ។

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម និងលោក លី ជេ ម្យុង ប្រធានាធិបតីកូរ៉េខាងត្បូង អញ្ជើញជួបពិភាក្សាការងារ។

ក្នុងជំនួបពិភាក្សាការងារ លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម និងលោក លី ជេ ម្យុង ប្រធានាធិបតីកូរ៉េខាងត្បូង បានឯកភាពគ្នាលើខ្លឹមសារនៃកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើន រួមទាំងការខិតខំសម្រេចឲ្យបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១៥០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០៣០។

leftcenterrightdel
ទិដ្ឋភាពនៃជំនួបពិភាក្សាការងារ

លោក លី ជេ ម្យុង ប្រធានាធិបតី សង្ឃឹមថា កូរ៉េខាងត្បូងនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសវៀតណាម។ មេដឹកនាំទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយក្នុងវិស័យជាច្រើន ជាពិសេសគឺ បញ្ញាសិប្បនិម្មិត (AI) ទូរគមនាគមន៍ សន្តិសុខតាមអ៊ីនធឺណិត និងការធ្វើបរិវត្តកម្មឌីជីថល។ ភាគីទាំងពីរបានឯកភាពគ្នាបន្តគាំទ្រ និងការពារសិទ្ធិស្របច្បាប់របស់សហគមន៍នៃប្រទេសនីមួយៗដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេសម្ខាងទៀត រួមទាំងគ្រួសារពហុវប្បធម៌ផងដែរ។ ទន្ទឹមនឹងនោះបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងបណ្តាមូលដ្ឋាននានា។

leftcenterrightdel
ថ្នាក់ដឹកនាំទាំងពីរអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ចំនួន ១២ រវាងវៀតណាម និងកូរ៉េខាងត្បូង

លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើឱ្យកូរ៉េខាងត្បូងគាំទ្រវៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ និងឧស្សាហកម្មកម្សាន្ត ចែករំលែកបទពិសោធន៍ក្នុងការផ្សព្វផ្សាយទេសចរណ៍ និងផ្លាស់ប្តូរបទពិសោធន៍អំពីកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានចែករំលែកចក្ខុវិស័យជាយុទ្ធសាស្ត្ររួមស្តីពីការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត ដោយធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ ដែលអនុលោកតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជម្រុញសន្តិភាពនៅលើឧបទ្វីបកូរ៉េ។

បន្ទាប់ពីកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ចំនួន ១២ រវាងវៀតណាម និងកូរ៉េខាងត្បូង៕

បកប្រែដោយ Duy Hoan