ជម្រុញទំនាក់ទំនងអាស៊ាន-រុស្ស៊ី អភិវឌ្ឍឲ្យស្របនឹងសក្តានុពល
កប.អនឡាញ - នៅថ្ងៃទី២០ និង២១ ខែមេសា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ាន-រុស្ស៊ី លើកទី២២ បានប្រព្រឹត្តទៅនៅទីក្រុង Kazan ប្រទេសរុស្ស៊ី ដោយមានការចូលរួមពីអនុរដ្ឋមន្ត្រីការបរទេស/មន្ត្រីជាន់ខ្ពស់នៃប្រទេសសមាជិកអាស៊ានចំនួន១១ និងរុស្ស៊ី។ លោក Dang Hoang Giang អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធាន SOM អាស៊ាន-វៀតណាម បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។