រួមដៃគ្នាសម្អាតវត្ដអារាមនៅក្នុងទឹកដីបរទេសមិត្ដ
នៅវត្តភ្នំចម្បាំង (ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង) បរិយាកាសនៃការត្រៀមរៀបចំសម្រាប់ឆ្នាំថ្មីមានភាពមមាញឹក។ ក្រោមម្លប់ដើមឈើបុរាណ កម្មាភិបាលនិងយុទ្ធជននៃក្រុម K៧៣ រួមជាមួយព្រះសង្ឃ កំពុងរវល់សម្អាត និងតុបតែងទីធ្លាវត្ដ ដើម្បីទទួលស្វាគមន៍ឆ្នាំថ្មី។
មិនថា អាកាសធាតុក្តៅ យុទ្ធជននៃក្រុម K៧៣ នៅសម្អាតទីធ្លាវត្ដ រៀបចំសម្ភារៈក្នុងវត្ដឡើងវិញ ដឹកទឹកចាក់ធុង... រាល់កិច្ចការទាំងអស់ ទោះបីជាតូចតាចក៏ដោយក៏បានអនុវត្តដោយមនោសញ្ចេតនាយ៉ាងស្មោះត្រង់។
    |
 |
|
ក្រុម K៧៣ បញ្ជាការដ្ឋានយោធាខេត្តតៃនិញ ប្រគល់អំណោយអបអរសាទរឆ្នាំថ្មីនៅវត្តភ្នំចម្បាំង |
លោកវរសេនីយ៍ឯកបំរុង Tran Hung Cuong ប្រធាននយោបាយនៃក្រុម K៧៣ ឲ្យដឹងថា “នៅដើមឆ្នាំថ្មី អ្នកស្រុកទាំងអស់មកវត្តបួងសួងសុំសេចក្ដីសុខនិងសំណាងល្អ។ នេះជាទំនៀមទម្លាប់ដែលមានជាយូរមកហើយ។ ដូច្នេះ យើងបានកំណត់ថា កម្មាភិបាលនិងយុទ្ធជនដែលឈរជើងនៅក្នុងវត្តត្រូវស្អាត និងជួយវត្តសម្រាប់កិច្ចការជាក់ស្តែង។ នេះក៏បង្ហាញការគោរពចំពោះទំនៀមទម្លាប់ និងប្រពៃណីរបស់ប្រជាជនប្រទេសមិត្ដផងដែរ”។
ក្រៅពីការជួយវត្ត ក្រុម K៧៣ ក៏បានសួរសុខទុក្ខ និងប្រគល់អំណោយជាច្រើនដល់វត្តនិងប្រជាជនដែលមានស្ថានភាពលំបាកផងដែរ។ តាមរយៈនេះ យើងសង្ឃឹមថាគ្រួសារដែលមានស្ថានភាពលំបាកនឹងទទួលស្វាគមន៍ឆ្នាំថ្មីដ៏កក់ក្តៅ និងពោរពេញដោយសុភមង្គល។ ទោះបីជាអំណោយទាំងនោះតូចតាចក៏ដោយក៏ប៉ុន្ដែវាបន្សល់ទុកនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និងបង្ហាញពីស្មារតីរបស់កងទ័ពលោកអ៊ំ ហូ ចំពោះប្រជាជននៃប្រទេសមិត្ដ។
ពលបាលត្ Pham Van Danh យុទ្ធជននៃក្រុម K៧៣ បានចែករំលែកថា៖ “បានធ្វើការជាមួយព្រះសង្ឃ ហើយនិងបានប្រជាជននៅទីនេះស្រឡាញ់រាប់អាន យើងមានអារម្មណ៍កក់ក្តៅណាស់។ អារម្មណ៍ដូចជាយើងកំពុងជួយសាច់ញាតិរបស់ខ្លួន។ ស្នាមញញឹម និងភ្នែករួសរាយរាក់ទាក់របស់ប្រជាជននៅទីនេះ គឺជាការលើកទឹកចិត្តដ៏អស្ចារ្យសម្រាប់យើងនៅពេលបំពេញភារកិច្ច”។
    |
 |
|
កម្មាភិបាលនិងយុទ្ធជននៃក្រុម K៧១ ប្រកួតទាញព្រ័ត្រជាមួយអង្គភាពរបស់កម្ពុជាក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណី |
"ភ្លេង" នៃចំណងមិត្តភាពនៅក្នុងបន្ទាយ
ក្នុងដំណើរទស្សនកិច្ចលើកនេះ ក្រុម K៧១ ត្រូវបានរៀបចំកន្លែងស្នាក់នៅក្នុងបន្ទាយនៃអង្គភាពមួយរបស់តំបន់ប្រតិបត្ដិការសឹករងឧត្តរមានជ័យ និងបន្ទាយមានជ័យ។ អាស្រ័យហេតុនេះ ប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំថ្មីនៅទឹកដីកម្ពុជា កាន់តែមានភាពស្និទ្ធស្នាលនិងកក់ក្តៅជាងពេលណាៗទាំងអស់។
នៅកណ្តាលទីធ្លាបន្ទាយ សំឡេងភ្លេងបានបន្លឺឡើងពេញអាកាស។ កម្មាភិបាលនិងយុទ្ធជននៃប្រទេសទាំងពីរបានរួមគ្នារាំរបាំអប្សរាដ៏ស្រស់ស្អាត ។ កែវភ្នែក ស្នាមញញឹម និងមនោសញ្ចេតនារវាងយុទ្ធជនហាក់ដូចជាកាន់តែជិតស្និទ្ធ។
ក្នុងបរិយាកាសកក់ក្តៅនោះ បទចម្រៀងអំពីយុទ្ធជននិងសាមគ្គីភាពរវាងវៀតណាមនិងកម្ពុជាត្រូវបានបន្លឺឡើង ធ្វើឱ្យយប់ឆ្នាំថ្មីនៅបន្ទាយមានលក្ខណៈពិសេស និងមិនអាចបំភ្លេចបានឡើយ។
ពលបាលត្រីLe Minh Duc នៃក្រុម K៧១ បានចែករំលែកថា៖ “នេះជាលើកដំបូងដែលខ្ញុំមានឱកាសកាន់ដៃជាមួយមិត្តកម្ពុជារាំរបាំប្រពៃណីខ្មែរ។ ខ្ញុំមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង។ ទោះបីជាជួបការលំបាកនូវភាសាក៏ដោយក៏យើងនៅយល់ចិត្តគ្នាទៅវិញទៅមកតាមរយៈការចាប់ដៃ និងស្នាមញញឹម។ វាជាអនុស្សាវរីយ៍ល្អក្នុងក្នុងជីវិតយោធារបស់ខ្ញុំ”។
មិនគ្រាន់តែមានកម្មវិធីសម្តែងសិល្បៈ ល្បែងប្រជាប្រិយដូចជាការប្រកួតទាញព្រ័ត្រ និងលោតបាវ ក៏បានទាក់ទាញកម្មាភិបាល និងយុទ្ធជនយ៉ាងច្រើន ចូលរួម។
    |
 |
|
កម្មាភិបាលនិងយុទ្ធជននៃក្រុម K៧១ ចូលរួមរាំរបាំអប្សរា |
លោកវរសេនីយ៍ទោ Nguyen Hoai Thanh ប្រធាននយោបាយនៃក្រុម K៧១ ចែករំលែកថា៖ “រស់នៅឆ្ងាយពីស្រុកកំណើត ប៉ុន្ដែយើងមិនមានអារម្មណ៍ឯកាទេ យើងតែងតែទទួលបានការយកចិត្ដទុកដាក់ពីកងទ័ពនិងប្រជាជនប្រទេសមិត្ដ។ យើងមានអារម្មណ៍យ៉ាងច្បាស់ពីចំណងមិត្តភាពជិតស្និទ្ធ ដែលជំរុញទឹកចិត្តដើម្បីយើងបំពេញបេសកកម្មរបស់ខ្លួនដោយជោគជ័យ”។
សកម្មភាពសាមញ្ញ ប៉ុន្តែស្មោះត្រង់របស់កម្មាភិបាល និងយុទ្ធជនននៃក្រុម K៧១ និង K៧៣ ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីបានរួមចំណែកនាំមកនូវសេចក្តីរីករាយដល់កងទ័ពនិងប្រជាជនប្រទេសមិត្ដ ព្រមទាំងរូបភាពរបស់យុទ្ធជននៃក្រុម K៧១ និង K៧៣ កាន់តែស្រស់ស្អាតនៅក្នុង "បេសកកម្ម" តភ្ជាប់បេះដូង ថែរក្សា និងពង្រីកចំណងមិត្តភាពរវាងប្រទេសទាំងពីរ៕
បកប្រែដោយ Pham Diep