លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ប្រធានគណៈកម្មការជាតិវៀតណាមទទួលបន្ទុក UNESCO បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសម័យប្រជុំ។ នេះជាសម័យប្រជុំលើកទី២ ដែលវៀតណាមបានចូលជាសមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោកអាណត្តិ ២០២៣-២០២៧។

leftcenterrightdel
ទិដ្ឋភាពនៃសម័យប្រជុំនាថ្ងៃទី ៧ ខែកក្កដា (រូបថត៖ vnanet.vn)

មានប្រសាសន៍នៅក្នុងសម័យប្រជុំ លោក Nguyen Minh Vu បានអះអាងថា វៀតណាមជានិច្ចកាលផ្តោតការយកចិត្តទុកដាក់ចំពោះការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុសញ្ញាបេតិកភណ្ឌពិភពលោក រួមបញ្ចូលស្មារតី និងខ្លឹមសារនៃអនុសញ្ញាទៅក្នុងច្បាប់ស្តីពីបេតិកភណ្ឌវប្បធម៌ឆ្នាំ ២០២៤ និងកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍវប្បធម៌ដំណាក់កាល ២០២៥-២០៣៥ ដោយផ្តោតលើការយកសហគមន៍និងប្រជាជនជាមជ្ឈមណ្ឌល លើកកម្ពស់ការអភិរក្ស និងតម្លៃនៃបេតិកភណ្ឌពិភពលោកចំនួន ៨ នៅវៀតណាម ធ្វើឱ្យមានតុល្យភាពការអភិរក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងទីភ្នាក់ងារប្រឹក្សាយោបល់។

វៀតណាមសន្យាបន្តរួមចំណែកដល់មូលនិធិបេតិកភណ្ឌពិភពលោក ហើយស្នើឲ្យ UNESCO និងប្រទេសជាសមាជិកបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុសញ្ញា ចែករំលែកបទពិសោធន៍ លើកកំពស់សមត្ថភាព និងលើកកម្ពស់ការចូលរួម និងការរួមចំណែករបស់សហគមន៍ ស្ត្រី និងយុវជន៕

បកប្រែដោយ Thanh Cong