នេះជាលើកដំបូងហើយដែលមានជើងហោះហើរត្រង់ពីអាហ្រ្វិកទៅវៀតណាមដែលមានប្រេកង់ ៤ ជើងក្នុងមួយសប្តាហ៍។
ពិធីបើកបានប្រព្រឹត្តទៅនៅស្ថានីយអ្នកដំណើរ T2 អាកាសយានដ្ឋានអន្តរជាតិ Noi Bai ដោយមានការចូលរួមពីលោក Dessie DalDes ឯកអគ្គរដ្ឋទូតអេត្យូពី តំណាងក្រុមហ៊ុនអាកាសចរណ៍អេត្យូពី និងលោកស្រី Nguyen Phuong Tra ប្រធាននាយកដ្ឋានមជ្ឈិមបូព៌ា-អាហ្វ្រិក ក្រសួងការបរទេសវៀតណាម។ ព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដោយបើកជើងហោះហើរត្រង់ដំបូងដែលតភ្ជាប់វៀតណាម និងអាហ្វ្រិក ដែលជាទីផ្សារពោរពេញដោយសក្តានុពល និងឱកាសអភិវឌ្ឍ។ ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី គឺជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតមួយនៅទ្វីបអាហ្វ្រិក។ ក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនអាកាសចរណ៍មួយនេះបានទទួលកិត្តិនាមជា "ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតនៅទ្វីបអាហ្រ្វិក" ជាមួយនឹងការកើនឡើងជាលំដាប់នៃចំនួនជើងហោះហើរ៕
បកប្រែដោយ Huyen Trang
Type the code from the image