leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Do Xuan Tung ធ្វើជាអធិបតីនៃសន្និសី

នៅក្នុងសន្និសីទនេះ លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo អគ្គនិពន្ធនាយកនៃកាសែតកងទ័ពប្រជាជនបានរាយការណ៍លទ្ធផលនៃការធ្វើបរិវត្ដកម្មឌីជីថលរបស់កាសែតកងទ័ពប្រជាជន។ អនុវត្តតាមការណែនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម  ក្រសួងការពារប្រទេស និងអគ្គស្នងការដ្ឋាន​នយោបាយនៃកងទ័ពប្រជាជនវៀតណាមនោះ កាសែតកងទ័ពប្រជាជនបានស្រាវជ្រាវយ៉ាងសកម្ម និងជំរុញការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការធ្វើបរិវត្ដកម្មឌីជីថលក្នុងសារព័ត៌មាន ដោយសម្រេចបានលទ្ធផលជាច្រើន។ ក្នុងនោះ កាសែតកងទ័ពប្រជាជនគឺជាទីភ្នាក់ងារសារព័ត៌មានមួយដែលបានត្រួសត្រាយផ្លូវក្នុងការកំណែទម្រង់រដ្ឋបាលនិងការធ្វើបរិវត្ដកម្មឌីជីថល។

កាសែតកងទ័ពប្រជាជនបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបច្ចេកវិទ្យា អភិវឌ្ឍកាសែតអេឡិចត្រូនិកជាភាសាជាច្រើនដូចជាភាសាជាតិ អង់គ្លេស ចិន ឡាវ ខ្មែរ។ ជាពិសេស កាសែតកងទ័ពប្រជាជនបានផលិតមាតិកាតាមបណ្តាញសង្គមដូចជា Facebook, YouTube, TikTok, Zalo...

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Do Xuan Tung និងប្រតិភូអញ្ជើញទស្សនាដំណើរការផលិតកាសែតបោះពុម្ព
leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Do Xuan Tung សំណេះសំណាលជាមួយប្រតិភូនៅសន្និសីទ

ថ្លែងក្នុងសន្និសីទ លោកឧត្តមសេនីយ៍ទោ Do Xuan Tung បានកត់សម្គាល់ និងកោតសរសើរចំពោះលទ្ធផលក្នុងការធ្វើបរិវត្ដកម្មឌីជីថលរបស់កាសែតកងទ័ពប្រជាជន។ លោកឧត្តមសេនីយ៍ទោ Do Xuan Tung បានស្នើឱ្យកាសែតកងទ័ពប្រជាជនបន្តស្រាវជ្រាវ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការធ្វើបរិវត្ដកម្មឌីជីថលក្នុងដំណើរការធ្វើការ និពន្ធ និងផលិតព័ត៌មាននិងអត្ថបទ។ ព្រមទាំងស្រាវជ្រាវ អនុវត្តមូលដ្ឋានទិន្នន័យ  បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាពាក់ព័ន្ធនឹងគម្រោងរបស់កាសែតកងទ័ពប្រជាជន។ ទន្ទឹមនឹងនោះសម្របសម្រួលជាមួយស្ថាប័ននានារបស់ក្រសួងការពារប្រទេស អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាមដើម្បីកសាងបទប្បញត្ដិសម្របសម្រួលជាមួយអង្គភាពនានាក្នុងការធានាសុវត្ថិភាពព័ត៌មាន និងអនុវត្តការងារឃោសនាឱ្យបានល្អ រួមចំណែកតម្រង់​ទិសសតិអាម្មណ៍របស់កងទ័ព និងប្រជាជន ហើយឃោសនាគោលនយោបាយរបស់បក្ស រដ្ឋ និងកងទ័ព៕

បកប្រែដោយ Thanh Cong