លោកនាយឧត្តមសេនីយ៍ Phan Van Giang និងក្រុមបេសកកម្មបានដាក់ផ្កា និងអុជធូបគោរពវិញ្ញាណក្ខន្ធ៖ លោកឧត្តមសេនីយ៍ឯក Le Kha Phieu អតីតអគ្គលេខាបក្ស អតីតប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម; លោកនាយឧត្តមសេនីយ៍ Le Duc Anh អតីតសមាជិកការិយាល័យនយោបាយ អតីតប្រធានរដ្ឋ និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស; លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap អតីតសមាជិកការិយាល័យនយោបាយ អតីតអនុប្រធានទីស្តីការគណៈរដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស; លោកនាយឧត្តមសេនីយ៍ Chu Huy Man អតីតសមាជិកការិយាល័យនយោបាយ អតីតអនុប្រធានក្រុមប្រឹក្សារដ្ឋ និងជាអតីតប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម។ រួមទាំងអតីតសមាជិកការិយាល័យនយោបាយ អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស៖ លោកនាយឧត្តមសេនីយ៍ Van Tien Dung , លោកនាយឧត្តមសេនីយ៍ Doan Khue និងលោកនាយឧត្តមសេនីយ៍ Phung Quang Thanh។  អតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អតីតប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អតីតអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសរួមមាន៖ លោកនាយឧត្តមសេនីយ៍ Hoang Van Thai និងលោកនាយឧត្តមសេនីយ៍ Le Trong Tan ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang អុជធូបគោរពវិញ្ញាណក្ខន្ធអតីតអគ្គលេខាបក្ស Le Kha Phieu
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang អុជធូបគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋ Le Duc Anh
leftcenterrightdel
 
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang អុជធូបគោរពវិញ្ញាណក្ខន្ធលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap

នៅចំពោះមុខវិញ្ញាណក្ខន្ធបុព្វបុរស លោកនាយឧត្តមសេនីយ៍ Phan Van Giang និងក្រុមបេសកកម្មបានសម្តែងនូវការដឹងគុណ និងតបស្នងសងគុណចំពោះការលះបង់ និងការរួមចំណែកដ៏ធំធេងរបស់សមមិត្តទាំងអស់ចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស ប្រទេសជាតិ និងបុព្វហេតុកសាងកងទ័ពប្រជាជនវៀតណាម។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសាកសួរសុខទុក្ខសាច់ញាតិអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ព។ ព្រមទាំងជូនពរសាច់ញាតិអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ពមានសុខភាពល្អ  បន្តលើកកំពស់ប្រពៃណីគ្រួសារ រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ និងរីកចម្រើនរបស់កងទ័ព។

* នាថ្ងៃដដែល លោកនាយឧត្តមសេនីយ៍ Phan Van Giang និងក្រុមបេសកកម្ម បានអញ្ជើញទៅសាកសួរសុខទុក្ខជូនចំពោះលោកនាយឧត្តមសេនីយ៍ វីរជនកងកម្លាំងប្រដាប់អាវុធប្រជាជន Pham Van Tra អតីតសមាជិកការិយាល័យនយោបាយ អតីតអនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស; លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich អតីតសមាជិកការិយាល័យនយោបាយ អតីតអនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស; លោកឧត្តមសេនីយ៍ទោ វីរជនកងកម្លាំងប្រដាប់អាវុធប្រជាជន Dang Quan Thuy អតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អតីតអនុប្រធានរដ្ឋសភា។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang សួរសុខទុក្ខលោកនាយឧត្ដមសេនីយ៍ Pham Van Tra

បន្ទាប់ពីសាកសួរសុខទុក្ខអំពីសុខភាព និងជីវភាពរស់នៅរបស់អតីតថ្នាក់ដឹកនាំកងទ័ពរួចមក លោកនាយឧត្តមសេនីយ៍ Phan Van Giang បានជម្រាបជូនអំពីលទ្ធផលលេចធ្លោក្នុងការអនុវត្តភារកិច្ចយោធា និងការពារជាតិរបស់កងទ័ពទាំងមូលនាពេលកន្លងមក និងការងារសំខាន់ៗដែលគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសកំពុងអនុវត្ត និងសកម្មភាពអបអរសាទរខួបលើកទី ៨០ នៃទិវាបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

បកប្រែដោយ Pham Diep