លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សម្តែងការដឹងគុណជូនចំពោះអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ព
កប.អនឡាញ - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៨ នៃទិវាយុទ្ធជនពិការ - យុទ្ធជនពលី (២៧ កក្កដា ១៩៤៧ / ២៧ កក្កដា ២០២៥) នាព្រឹកថ្ងៃទី ២២ ខែកក្កដា គណៈប្រតិភូនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញទៅសួរសុខទុក្ខ អុជធូបគោរពវិញ្ញាណក្ខន្ធអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ព។