បន្ទាប់ពីរយៈពេល២ថ្ងៃនៃធ្វើការ (ថ្ងៃទី១៨-១៩ ខែកក្កដា) សន្និបាតលើកទី១២ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ បានបិទបញ្ចប់នៅរសៀលថ្ងៃទី១៩ ខែកក្កដា នៅទីក្រុងហាណូយ។

អង្គសន្និបាតបានពិភាក្សា ផ្តល់យោបល់យ៉ាងស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ និងឈានដល់ការឯកភាពខ្ពស់លើក្រុមខ្លឹមសារសំខាន់ៗចំនួនបី ដែលមានអត្ថន័យជាយុទ្ធសាស្ត្រ និងការតម្រង់ទិសរយៈពេលវែង បម្រើដោយផ្ទាល់ដល់ការរៀបចំសម្រាប់មហាសន្និបាតបក្សនីតិកាលទី១៤ និងជំរុញដំណើរការបន្តការផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាពក្នុងសម័យកាលថ្មី។

ក្នុងសុន្ទរកថាបិទសន្និបាត លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់លើការតម្រង់ទិសឯកសារដែលនឹងដាក់ជូនមហាសន្និបាតបក្សនីតិកាលទី១៤ គណៈកម្មាធិការមជ្ឈិមបក្សបានស្នើរឱ្យរបាយការណ៍នយោបាយថ្មីត្រូវសម្រេចតាមទិសដៅ៖ ធានានូវមរតក និងនវានុវត្តន៍ ឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនូវការអភិវឌ្ឍន៍ជាក់ស្តែងរបស់ប្រទេស ជាពិសេសសមិទ្ធិផលលេចធ្លោក្នុងវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គម ការពារជាតិ សន្តិសុខ កិច្ចការបរទេស ...។

leftcenterrightdel
បិទសម័យប្រជុំនៃសន្និបាតលើកទី១២ នៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣

របាយការណ៍ត្រូវកំណត់ឱ្យបានច្បាស់លាស់នូវគោលដៅនៃមហាសន្និបាតបក្សនីតិកាលទី១៤ និងចក្ខុវិស័យដល់ឆ្នាំ២០៤៥ ឆ្នាំ២០៥០ និងលើសពីនេះ ដោយភ្ជាប់ជាមួយគោលដៅចំនួន២៖ ១០០ឆ្នាំក្រោមការដឹកនាំរបស់បក្ស ១០០ឆ្នាំនៃការបង្កើតសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងសង្កត់ធ្ងន់លើកត្តាជំរុញការអភិវឌ្ឍន៍ថ្មីៗ រួមទាំងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងការទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពពីការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ និងបញ្ជាក់ពីតួនាទីសំខាន់នៃការកសាង និងកែតម្រូវបក្ស ការប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន។ ការប្រយុទ្ធប្រឆាំងនឹងបុគ្គលនិយម ផលប្រយោជន៍ជាក្រុម ភាពធ្លុះចុះនៃមនោគមវិជ្ជា សីលធម៌ និងរបៀបរស់នៅ ពង្រឹងការគ្រប់គ្រងលើអំណាច លើកកំពស់ការដឹកនាំ កាន់អំណាច និងសមត្ថភាពប្រយុទ្ធរបស់បក្ស លើកកម្ពស់សមត្ថភាពអភិបាលកិច្ចជាតិ និងប្រតិបត្តិការរបស់រចនាសម្ព័ន្ធក្បាលម៉ាស៊ីននៅក្នុងប្រព័ន្ធនយោបាយ។

លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ប្រទេសកំពុងប្រឈមមុខនឹងកាលានុវត្តភាពថ្មី ប៉ុន្តែក៏មានបញ្ហាប្រឈមជាច្រើន ទាមទារឲ្យបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលរក្សាជំនឿទុកចិត្ត និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍ ហើយប្តេជ្ញាបន្តការផ្លាស់ប្តូរថ្មីលើគ្រប់ជ្រុងជ្រោយ ដើម្បីកសាងប្រទេសវៀតណាមមួយប្រកបដោយសន្តិភាព អភិវឌ្ឍន៍ រឹងមាំខ្លាំងក្លា វិបុលភាព និងសុភមង្គល៕

បកប្រែដោយ Duy Hoan