មាតុភូមិនិងប្រជាជនដឹងគុណជានិច្ចចំពោះវីរជនពលី និងអ្នកមានគុណបំណាច់
កប.អនឡាញ - នាយប់ថ្ងៃទី ២៦ ខែកក្កដា នៅទីបញ្ចុះសពយុទ្ធជនពលីជាតិ Truong Son ខេត្ត Quang Tri លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញដាក់កម្រងផ្កា អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សហការជាមួយក្រសួងមហាផ្ទៃ និងខេត្ត Quang Tri។
នៅចំពោះមុខវិញ្ញាណក្ខន្ធវីរជនពលី លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងគណៈប្រតិភូបានប្រារព្ធពិធីដាក់កម្រងផ្កា អុជធូប ស្មឹងស្មាតមួយនាទីដើម្បីគោរពវិញ្ញាណក្ខន្ធដល់លោកប្រធានហូជីមិញ និងវីរជនដែលពលីដើម្បីឯករាជ្យភាព និងសេរីភាពនៃមាតុភូមិ។
តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើសាកសួរសុខទុក្ខ និងសំដែងការដឹងគុណជូនអតីតយុទ្ធជនបដិវត្តន៍ វីរអ្នកម្ដាយវៀតណាម វីរជនកងកម្លាំងប្រដាប់អាវុធប្រជាជន យុទ្ធជនពិការ សាច់ញាតិរបស់យុទ្ធជនពលី និងអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មាតុភូមិនិងប្រជាជនដឹងគុណជានិច្ចចំពោះវីរជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីប្រទេសជាតិមានសន្តិភាព ឯកភាព និងអភិវឌ្ឍន៍ ហើយប្រជាជនបានសុភមង្គល និងសុខសាន្ដ។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី អុជទៀន ធូបគោរពវិញ្ញាណក្ខន្ធវីរជនពលីនៅទីបញ្ចុះសពយុទ្ធជនពលីជាតិ Truong Son ខេត្ត Quang Tri |
ដោយសង្កត់ធ្ងន់ថា ការងារថែទាំ និងអនុវត្តគោលនយោបាយអនុគ្រោះសម្រាប់អ្នកមានគុណបំណាច់ចំពោះបដិវត្តន៍ត្រូវបានបក្ស រដ្ឋកំណត់ជាគោលការណ៍ និងគោលនយោបាយដ៏សំខាន់ និងជាភារកិច្ចដ៏ពិសិដ្ឋ និងយូរអង្វែងនៃប្រព័ន្ធនយោបាយ និងសង្គមទាំងមូល លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យគ្រប់ថ្នាក់ គ្រប់វិស័យនិងមូលដ្ឋាននានាបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍របស់បក្ស។ ពិនិត្យ បំពេញបន្ថែមនិងតាក់តែងគោលនយោបាយរបស់រដ្ឋចំពោះអ្នកមានគុណបំណាច់ និងសាច់ញាតិរបស់យុទ្ធជនពលីឲ្យទទួលរបប និងគោលនយោបាយកាន់តែល្អ ព្រមទាំងបង្កើនការឃោសនានិងអប់រំ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយអំពីប្រវត្តិសាស្ត្រដ៏អង់អាចក្លាហានរបស់ប្រជាជាតិ លើកកម្ពស់ស្មារតីស្នេហាជាតិ និងចូលរួមយ៉ាងសកម្មក្នុងការជួយឧបត្ថម្ភវីរអ្នកម្ដាយវៀតណាម ថែរក្សាយុទ្ធជនពិការ យុទ្ធជនជំងឺ សាច់ញាតិរបស់យុទ្ធជនពលី គ្រួសារមានគុណបំណាច់...
ក្នុងឱកាសនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានប្រគល់អំណោយ ៨០ កញ្ចប់ជូនដល់គ្រួសារដែលមានគុណបំណាច់; តាងនាមយុវជននៅក្នុងក្រុម Skyline ប្រគល់រូបភាពយុទ្ធជនពលីចំនួន ២៩ ដែលបានស្ដារឡើងវិញដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជូនដល់គ្រួសារយុទ្ធជនពលី៕
បកប្រែដោយ Pham Diep