ប្រគល់ការប្រកាសលទ្ធផលធ្វើតេស្ត ADN ដែលកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី
កប.អនឡាញ - នាព្រឹកថ្ងៃទី ២៦ ខែកក្កដា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀតណាម បានសម្របសម្រួលជាមួយស្ថាប័នមជ្ឈិម មន្ទីរ អង្គភាពនានា ដើម្បីប្រគល់លទ្ធផលធ្វើតេស្ត ADN ដែលកំណត់អត្តសញ្ញាណអដ្ឋិធាតុ របស់យុទ្ធជនពលីជូនញាតិមិត្ត និងក្រុមគ្រួសារយុទ្ធជនពលី។
ថ្នាក់ដឹកនាំអគ្គស្នងការនយោបាយ បានប្រគល់លទ្ធផលធ្វើតេស្ត ADN របស់អដ្ឋិធាតុយុទ្ធជនពលីចំនួន ៦នាក់ ជូនសាច់ញាតិរបស់យុទ្ធជនពលី។
    |
 |
សាច់ញាតិរបស់យុទ្ធជនពលីទទួលការជូនដំណឹងអំពីលទ្ធផលធ្វើតេស្ត ADN |
លោកស្រី Le Thi Dat ប្រជាជនទីក្រុងហាណូយ ដែលជាសាច់ញាតិយុទ្ធជនពលីម្នាក់ក្នុងចំណោមយុទ្ធជនពលីទាំង ៦ បានសម្តែងថា៖ “ក្រោយពីប្រទេសជាតិត្រូវបានរំដោះ គ្រួសារខ្ញុំមិនបានឃើញព័ត៌មានអ្វីរបស់ប្អូនទេ ហើយខ្ញុំបានទៅស្វែងរកអដ្ឋិធាតុច្រើនដងហើយ។ ពេលនេះ កងទ័ពបានជួយបណ្តាគ្រួសារ រកឃើញយ៉ាងដូច្នេះ យើងពិតជាមានការរំភើបចិត្តយ៉ាងខ្លាំង។ បំណងប្រាថ្នារបស់ក្រុមគ្រួសារគឺចង់បញ្ចូនអដ្ឋិធាតុយុទ្ធជនពលីមកកាន់គ្រួសារវិញ”។
ចាប់ពីឆ្នាំ ២០១៣ មកទល់បច្ចុប្បន្ននេះ វិទ្យាស្ថានកោសល្យវិច្ច័យយោធាបានធ្វើការធ្វើតេស្ត ADN ដើម្បីកំណត់អត្តសញ្ញាណអដ្ឋិធាតុរបស់យុទ្ធជនពលី និងប្រគល់ជូនលទ្ធផលដល់សាច់ញាតិនូវអដ្ឋិធាតុជិត ៥០០ នាក់ ដែលស្មើនឹងជិត ៥០% នៃចំនួនសរុបរបស់យុទ្ធជនពលីដែលបានកំណត់អត្តសញ្ញាណ៕
បកប្រែដោយ Thanh Cong