ម៉ាកយីហោជាតិវៀតណាមចំនួន ៣០ ត្រូវបានគាំទ្រនាំចេញតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិក Amazon
កប.អនឡាញ - នាព្រឹកថ្ងៃទី ២៣ ខែកក្កដា នៅទីក្រុងហាណូយ នាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រុមហ៊ុន Amazon Global Selling Vietnam បានរៀបចំសន្និសីទក្រោមប្រធានបទ “ការរីកចម្រើនយ៉ាងខ្លាំងក្លាក្នុងការនាំចេញ៖ ម៉ាកយីហោរវៀតណាមឆ្ពោះទៅពិភពលោកទាំងមូល”។
សន្និសីទប្រកាសអំពីការបង្កើតភាពជាដៃគូរយៈពេល ៣ ឆ្នាំ រួមគ្នាអនុវត្តកម្មវិធី “ម៉ាកយីហោវៀតណាមអភិវឌ្ឍន៍នៅលើពិភពលោកទាំងមូល” សំដៅបង្កើតកម្លាំងចលកសម្រាប់អាជីវកម្មវៀតណាមនៅក្នុងទីផ្សារអេឡិចត្រូនិកសកល។
កម្មវិធី "ម៉ាកយីហោវៀតណាមអភិវឌ្ឍន៍នៅលើពិភពលោកទាំងមូល" គ្រោងនឹងចាប់ផ្ដើមពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០២៧ ក្នុងគោលដៅចំនួនពីរ៖ ផ្តល់កម្មវិធីបណ្តុះបណ្តាលនិងវិញ្ញាបនប័ត្រនាំចេញតាមអ៊ីនធឺណិតសម្រាប់អាជីវកម្មវៀតណាមចំនួន ១,០០០ ព្រមទាំងរួមដំណើរជាមួយម៉ាកយីហោជាតិចំនួន ៣០ ក្នុងការអភិវឌ្ឍទីផ្សារអន្តរជាតិតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិក Amazon ។
    |
 |
ពិធីប្រកាសការបង្កើតទំនាក់ទំនងភាពជាដៃគូរយៈពេល៣ឆ្នាំ រួមគ្នាអនុវត្តកម្មវិធី "ម៉ាកយីហោវៀតណាមអភិវឌ្ឍន៍នៅលើពិភពលោកទាំងមូល" |
លោក Vu Ba Phu ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានសង្កត់ធ្ងន់ថា៖ “នាពេលខាងមុខ នាយកដ្ឋានជំរុញពាណិជ្ជកម្មនឹងបន្តពង្រីកកម្មវិធីអភិវឌ្ឍន៍ម៉ាកយីហោផលិតផលលើប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន ក្នុងនោះ Amazon ដើរតួនាទីជាយុទ្ធសាស្ត្រ សំដៅផ្សព្វផ្សាយម៉ាកសញ្ញាជាតិវៀតណាម។ ទន្ទឹមនឹងនោះ យើងផ្តោតលើការធ្វើទំនើបកម្មនូវឧបករណ៍ពាណិជ្ជកម្ម រួមបញ្ចូលបញ្ញាសិប្បនិម្មិត (AI) ក្នុងការផ្សព្វផ្សាយ និងវិភាគទីផ្សារ...
បន្ទាប់ពីបានប្រកាសកិច្ចសហប្រតិបត្ដិការភាពជាដៃគូយុទ្ធសាស្ត្រ នាយកដ្ឋានជំរុញពាណិជ្ជកម្មវៀតណាម និងក្រុមហ៊ុន Amazon Global Selling Vietnam នឹងចាប់ផ្តើមកម្មវិធី សំដៅជួយដល់អាជីវកម្មវៀតណាមពង្រីកការធ្វើអាជីវកម្មទៅកាន់ទីផ្សារអន្តរជាតិ។ កម្មវិធីនេះនឹងផ្តល់ចំណេះដឹង និងការគាំទ្រចាំបាច់ ដើម្បីជួយក្រុមហ៊ុនផលិត និងអង្គភាពអាជីវកម្មរបស់វៀតណាមកសាងម៉ាកយីហោដ៏រឹងមាំ តាមរយៈនោះបង្កើនការនាំចេញ៕
បកប្រែដោយ Pham Diep