ក្នុងវេទិកាក្រោមប្រធានបទ “បញ្ញវន្តវ័យក្មេងវៀតណាមសកល រួមជាមួយប្រទេសឈានចូលយុគសម័យថ្មី” ប្រតិភូទាំងឡាយបានពិភាក្សា លើកឡើងដំណោះស្រាយ និងអនុសាសន៍លើវិស័យសំខាន់ៗចំនួន៤៖ ការប្រើប្រាស់ AI និងបច្ចេកវិទ្យាថ្មីដើម្បីលើកកំពស់ផលិតភាពការងារ; ការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតដែលត្ជាប់នឹងសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព; ការសម្របខ្លួនប្រកបដោយនិរន្តរភាពទៅនឹងបញ្ហាប្រឈមនៃយុគសម័យនៃការផ្លាស់ប្តូរពិភពលោក; ការអភិវឌ្ឍមូលដ្ឋានវប្បធម៌ និងអប់រំក្នុងយុគសម័យថ្មី...

leftcenterrightdel
ប្រតិភូចូលរួមវេទិកា

ប្រតិភូទាំងឡាយបានលើកឡើងនូវគំរូកំណើន ដែលតភ្ជាប់នឹងការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធសេដ្ឋកិច្ច ជំរុញកំណើនយ៉ាងឆាប់រហ័សនិងនិរន្តរភាព លើកកំពស់តួនាទីរបស់បញ្ញវន្តវ័យក្មេងក្នុងការកសាងវប្បធម៌វៀតណាមជឿនលឿន ដែលពោរពេញទៅដោយអត្តសញ្ញាណជាតិ និងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម លើកកម្ពស់សមត្ថភាពបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត...

មានប្រសាសន៍ក្នុងពិធីបិទបញ្ចប់វេទិកានេះ លោក Nguyen Tuong Lam លេខាសម្ព័ន្ធយុវជនមជ្ឈិម ប្រធានសហភាពសហព័ន្ធយុវជនវៀតណាមបានសង្កត់ធ្ងន់ថា ការពិភាក្សា និងការតាំងពិព័រណ៍នៅវេទិកាមិនមែនគ្រាន់តែជាឱកាសចែករំលែកលទ្ធផលស្រាវជ្រាវប៉ុណ្ណោះទេ ថែមទាំងជាជំហានដំបូងសម្រាប់ការតភ្ជាប់ការសិក្សាស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការអន្តរវិស័យទៀតផង។ នៅទីនេះ ប្រតិភូម្នាក់ៗមិនត្រឹមតែបង្ហាញចំណេះដឹងផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងចូលរួមក្នុងកិច្ចសន្ទនា ពិភាក្សា និងបំផុសគំនិតដែលអាចអនុវត្តក្នុងភាពជាក់ស្ដែង។

ក្នុងឱកាសនេះ វេទិកានេះបានបង្ហាញមុខគណៈកម្មការប្រតិបត្តិនៃបណ្តាញបញ្ញវន្តវ័យក្មេងវៀតណាមសកល អាណត្តិ ២០២៥-២០២៧៕

បកប្រែដោយ Thuy Anh