នេះត្រូវបានអះអាងដោយលោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងសន្និសីទបូកសរុបសកម្មភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៥ ដែលរៀបចំដោយក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នាព្រឹកថ្ងៃទី ១៤ ខែកក្កដា នៅទីក្រុងហាណូយ។

leftcenterrightdel
រូបថតឧទាហរណ៍ (chinhphu.vn)

ក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៥ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានកំណត់ថា នេះជាពេលវេលាដ៏សំខាន់មួយ ដែលមានអត្ថន័យសម្រេចជោគជ័យនៃផែនការ ៥ ឆ្នាំ ២០២១-២០២៥។ លោក Nguyen Manh Hung បានសង្កត់ធ្ងន់ថា៖ “វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាត្រូវឆ្ពោះទៅរកគោលដៅចុងក្រោយគឺលើកកម្ពស់សមត្ថភាពប្រកួតប្រជែង កំណើនសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន។ នវានុវត្តន៍ជាមធ្យោបាយសម្រាប់វៀតណាមក្នុងការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចូលទៅក្នុងជីវភាពប្រចាំថ្ងៃ។ ការអនុវត្តបច្ចេកវិទ្យា ការច្នៃប្រឌិតបច្ចេកវិទ្យា ការផ្ទេរបច្ចេកវិទ្យា ការលើកកម្ពស់ប្រសិទ្ធភាពនៃបច្ចេកវិទ្យា ការកែលម្អបច្ចេកវិទ្យា និងឆ្ពោះទៅរកការបង្កើតបច្ចេកវិទ្យា គឺជាមធ្យោបាយនៃការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើនផលិតភាពការងារ។ ក្រសួងនីមួយៗ និងមូលដ្ឋាននីមួយៗត្រូវតែមានមជ្ឈមណ្ឌលនវានុវត្តន៍មួយ។ ផ្នែករបស់យើងទទួលយកពីរដ្ឋាភិបាលនិងប្រទេសទាំងមូល គឺរួមចំណែក ៥% សម្រាប់កំណើន។ បើវៀតណាមកំណើន១០% ផ្នែកត្រូវរួមចំណែក ៥%។ ក្នុងនោះ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគឺ ១% បរិវត្តកម្មឌីជីថលគឺពី ១-១,៥% និងនវានុវត្តន៍គឺ ៣%”។

ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ផ្នែកសម្រេចបានលទ្ធផលលេចធ្លោនៅក្នុងសសរស្តម្ភទាំង ៤ រួមមាន៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល។ វៀតណាមក៏បានបើកដំណើរការទីផ្សារជួញដូរបច្ចេកវិទ្យាវៀតណាមផងដែរ។ សេដ្ឋកិច្ចឌីជីថលស្រូបយក ១៨.៧២% នៃ GDP កើនឡើង ១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

តាម vovworld.vn