វេទិកានេះគឺជាកាណាល់ផ្លាស់ប្តូររវាងបញ្ញវន្តវ័យក្មេងវៀតណាមនៅក្នុងនិងក្រៅប្រទេសដើម្បីពិភាក្សាអំពីចក្ខុវិស័យ បេសកកម្ម តួនាទី និងសមត្ថភាពរួមចំណែករបស់ជួរបញ្ញាវ័ន្តវ័យក្មេងវៀតណាមក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ជំរុញដំណើរការសមាហរណកម្មសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅរបស់វៀតណាមជាមួយតំបន់និងពិភពលោក។ ជាពិសេស ពិភាក្សានិងលើកឡើងយន្តការទាក់ទាញប្រើប្រាស់អ្នកមានទេពកោសល្យយ៉ាងជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ដើម្បីលើកទឹកចិត្តបញ្ញវន្តវ័យ ក្មេងវៀតណាម ឲ្យខិតខំប្រឹងប្រែងរួមចំណែកដល់ការផ្លាស់ប្ដូរថ្មីប្រទេសជាតិ។

leftcenterrightdel
ការបង្ហាញមុខក្រុមប្រឹក្សាពិគ្រោះយោបល់និងគណៈប្រតិបត្តិកិច្ចពិភាក្សានៃវេទិកាបញ្ញវន្តវ័យក្មេងវៀតណាមសកល ឆ្នាំ២០២៥ (រូបថត៖ vnanet.vn)

ថ្លែងសុន្ទរកថានៅទីនេះ លោក Nguyen Tuong Lam លេខាមជ្ឈិមសម្ព័ន្ធយុវជន បានសង្កត់ធ្ងន់ថា៖ “យើងខ្ញុំមានបំណងចង់តភ្ជាប់ធនធានចំណេះដឹងរបស់យុវជនវៀតណាមជុំវិញពិភពលោកជាមួយនឹងគ្រឹះស្ថានស្រាវជ្រាវ ក្រុមហ៊ុន សហគ្រាស ដើម្បីបង្កើតស្ពានតភ្ជាប់ និងការសម្របសម្រួលជាក់លាក់ដែលចេញពីការធ្វើពលកម្ម ផលិតកម្ម ជាក់ស្តែង តម្រូវការអាជីវកម្មរបស់អង្គភាព និងវិទ្យាស្ថានស្រាវជ្រាវដែលបញ្ជា ទិញជាមួយបញ្ញវន្តវ័យក្មេង។ ពីនោះ អ្នកទាំងអស់គ្នាអាចពង្រីកបញ្ញារបស់ខ្លួន ក្នុងការរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍប្រទេសជាតិ”។

នៅក្នុងវេទិកានេះ គណៈប្រតិភូបានពិភាក្សាលើខ្លឹមសារចំនួន ៤ ក្រុម៖ បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាថ្មីៗ ដើម្បីលើកកម្ពស់ផលិតភាពការងារ; ការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតដែលផ្សារភ្ជាប់នឹងសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព; ការសម្របខ្លួនប្រកបដោយចីរភាពទៅនឹងបញ្ហាប្រឈមនៃការផ្លាស់ប្តូរសកល; ការអភិវឌ្ឍមូលដ្ឋានគ្រឹះវប្បធម៌ និងអប់រំក្នុងយុគសម័យថ្មី៕

តាម vovworld.vn