ទំនិញដែលប្រទេសអាមេរិកនាំចូលក៏មានភាពសម្បូរបែបផងដែរ ចាប់ពីគ្រឿងម៉ាស៊ីន បរិក្ខារ រហូតដល់ទំនិញប្រើប្រាស់ (វាយនភណ្ឌ ឱសថ ស្បែកជើង គ្រឿងអេឡិចត្រូនិច...) បង្កើតឱកាសដ៏ធំធេងសម្រាប់ប្រទេសនាំចេញ។

វៀតណាម និងអាមេរិកបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៩៥ ហើយតម្លើងទំនាក់ទំនងទ្វេភាគីក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងខែកញ្ញា ឆ្នាំ២០២៣។ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ អាមេរិកគឺជាទីផ្សារនាំចេញមួយក្នុងចំណោមទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាម ហើយវៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទី ៨ របស់ប្រទេសអាមេរិក។

leftcenterrightdel
រូបថតឧទាហរណ៍ (VnEconomy)

ក្នុងសិក្ខាសាលា លោក Do Ngoc Hung ទីប្រឹក្សាពាណិជ្ជកម្ម ប្រធានការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅអាមេរិក បានឲ្យដឹងថា ទោះបីជាមានការប្រែប្រួលនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោកក៏ដោយ ក៏វៀតណាមនៅតែរក្សាបាននូវអត្រាកំណើននាំចេញដ៏រឹងមាំ ដែលជាកត្តាសំខាន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ។

ទិន្នន័យពីគណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក (ITC) បង្ហាញថា ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ការនាំចេញរបស់វៀតណាមទៅកាន់អាមេរិកបានកើនឡើងដល់ទៅតួលេខពីរខ្ទង់បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ហេតុផលសម្រាប់ការកើនឡើងនេះគឺអាស្រ័យអ្នកនាំចូលរបស់សហរដ្ឋអាមេរិកបានជម្រុញការនាំចូលដើម្បីស្តុកទុកដោយការព្រួយបារម្ភអំពីពន្ធគយ។ នេះក៏មានន័យថា ទំនិញវៀតណាមត្រូវបានវាយតម្លៃខ្ពស់ដោយអ្នកនាំចូល និងអ្នកប្រើប្រាស់អាមេរិក។

ក្នុងសិក្ខាសាលានេះ លោក Marc Mealy បានផ្តល់អនុសាសន៍ ៣ ខ្លឹមសារសំខាន់ៗ ដើម្បីជួយធុរកិច្ចវៀតណាមជ្រៀតចូលទីផ្សារអាមេរិក៖ ទីមួយ ធុរកិច្ចគប្បីផលិត និងផ្សព្វផ្សាយផលិតផលប្រើប្រាស់សំខាន់ៗ ពីព្រោះទោះបីជាតម្លៃអាចថ្លៃជាងក៏ដោយ ក៏អ្នកប្រើប្រាស់នៅតែត្រូវចំណាយ។ ទីពីរ ផ្តោតលើទីផ្សារពិសេស។ ឧទាហរណ៍ អាហារសរីរាង្គ ព្រោះផលិតផលនេះអាចលក់បានក្នុងតម្លៃខ្ពស់ ហើយអ្នកប្រើប្រាស់មានឆន្ទៈក្នុងការចំណាយ។ ទីបី ធុរកិច្ចគួរតែបង្កើនការចូលរួមពិព័រណ៍ពាណិជ្ជកម្មនិងសន្និសីទឯកទេសនៅសហរដ្ឋអាមេរិក។ វិធីនៃការជំរុញពាណិជ្ជកម្មនេះនឹងជួយឱ្យធុរកិច្ចចាប់យក "តម្រូវការ" របស់អ្នកប្រើប្រាស់ និងជួបអតិថិជនថ្មី។

ចែករំលែកជាមួយធុរកិច្ចវៀតណាមអំពីបណ្តាញជំរុញការនាំចេញទៅកាន់សហរដ្ឋអាមេរិក លោក Trinh Khac Toan នាយកតំបន់ភាគខាងជើង (Amazon Global Selling Vietnam) បានចាត់ទុកថា ផ្នែកលក់រាយលើពិភពលោកបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សទៅជាពាណិជ្ជកម្មអេឡិចត្រូនិច ដែលក្នុងនោះ ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនគឺជាឱកាសសម្រាប់ធុរកិច្ចផ្លាស់ប្តូរដើម្បីឈានទៅដល់ពិភពលោក។

គេព្យាករណ៍ថា នៅឆ្នាំ២០២៧ ការនាំចេញសរុបនៃពាណិជ្ជកម្មអេឡិចត្រូនិកលើសកលអាចឈានដល់ ៤,០០០ ពាន់លានដុល្លារ។ នេះបង្ហាញពីតួនាទីកាន់តែសំខាន់នៃពាណិជ្ជកម្មអេឡិចត្រូនិកនៅក្នុងការលក់រាយទូទាំងពិភពលោក...

បន្ទាប់ពី ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងវៀតណាម - អាមេរិក សេដ្ឋកិច្ចវិទូ និងសហគមន៍ធុរកិច្ចជឿជាក់ថា សក្តានុពលនៅមានច្រើនសម្រាប់ការនាំចេញទំនិញពីវៀតណាមទៅអាមេរិក ហើយផ្ទុយទៅវិញ។ លទ្ធផលនៃការស្ទង់មតិនាពេលថ្មីៗនេះរបស់សភាពាណិជ្ជកម្មអាមេរិកនៅវៀតណាម (AmCham) ក៏បង្ហាញពីសុទិដ្ឋិនិយមក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ពីព្រោះក្រៅពីការព្រួយបារម្ភអំពីពន្ធ ធុរកិច្ចភាគច្រើននៅតែជឿជាក់លើសក្ដានុពលនៃកំណើននាពេលខាងមុខ ខណៈដែលសារវៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក៕

បកប្រែដោយ Thuy Anh