ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៦ ខែកក្កដា ជំរុំវិស្សមកាលវៀតណាមឆ្នាំ ២០២៥ មានប្រធានបទ “រួមគ្នាបន្តសរសេររឿងសន្តិភាព” រួមមានសកម្មភាពទៅទស្សនា ស្វែងយល់ សកម្មភាពស្ម័គ្រចិត្ត និងការផ្លាស់ប្តូរវប្បធម៌ ប្រវត្តិសាស្ត្រនៅខេត្ត-ក្រុងចំនួន ១០ នៅទូទាំងប្រទេស។

leftcenterrightdel
ការបោះជំរុំវិស្សមកាលឆ្នាំនេះមានការចូលរួមរបស់យុវជនវ័យក្មេងវៀតណាមចំនួន ១១០ នាក់មកពីប្រទេស និងតំបន់ដែនដីចំនួន ៣១ ជុំវិញពិភពលោក (រូបថត៖ កាសែតពិភពលោកនិងវៀតណាម)

ការបោះជំរុំវិស្សមកាលឆ្នាំនេះមានការចូលរួមរបស់យុវជនវ័យក្មេងវៀតណាមចំនួន ១១០ នាក់មកពីប្រទេស និងតំបន់ដែនដីចំនួន ៣១ ជុំវិញពិភពលោក។ ចំណុចថ្មីនៃជំរុំវិស្សមកាលឆ្នាំនេះ គឺសកម្មភាពជួបប្រាស្រ័យជាមួយនាយកដ្ឋានរក្សាសន្តិភាពនៅទីក្រុងហាណូយ ដើម្បីឲ្យយុវជនយល់កាន់តែច្បាស់អំពីបេសកកម្ម និងតួនាទីរបស់វៀតណាមក្នុងសកម្មភាពរក្សាសន្តិភាពលើពិភពលោកក្នុងបរិបទបច្ចុប្បន្ន។

ថ្លែងសុន្ទរកថាក្នុងពិធីបើក លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានសង្កត់ធ្ងន់ថា៖ “ជំរុំវិស្សមកាលវៀតណាមឆ្នាំនេះ គឺជាដំណើរដ៏ពិសេសរយៈពេល ១៤ ថ្ងៃ ទៅកាន់ខេត្ត ក្រុងជាច្រើនលើទូទាំងប្រទេសវៀតណាម នាំប្អូនៗត្រឡប់ទៅរកឫសគល់ប្រជាជាតិ ប្រវត្តិសាស្ត្រ វប្បធម៌ និងមនុស្សវៀតណាម។ ក្នុងអំឡុងពេលជំរុំវិស្សមកាល ប្អូនៗ នឹងមិនត្រឹមតែស្វែងយល់ពីភាពស្រស់ស្អាតរបស់ប្រទេសជាតិ ពីតំបន់ខ្ពង់រាប ដល់វាលទំនាប ពីបេតិកភណ្ឌរហូតដល់ទីក្រុងទំនើបប៉ុណ្ណោះទេ ថែមទាំងសម្របខ្លួនក្នុងសកម្មភាពសហគមន៍ ការផ្លាស់ប្តូរវប្បធម៌ ភាសាវៀតណាម ស្វែងយល់ពីប្រវត្តិ សាស្ត្រនិងរួមចំណែកដល់សង្គមតាមរយៈសកម្មភាពស្ម័គ្រចិត្តទៀតផង”៕

តាម vovworld.vn