WHO បានឲ្យដឹងថា ប្រជាជនប្រមាណ ៥.៦ ពាន់លាននាក់ នៅក្នុងប្រទេសចំនួន ១១៩ ឥឡូវនេះកំពុងប្រឈមមុខនឹងហានិភ័យឆ្លងមេរោគនេះ ដែលអាចបណ្តាលឱ្យក្តៅខ្លួនខ្លាំង ឈឺសន្លាក់ និងពិការភាពយូរអង្វែង។ ជំងឺរាតត្បាតក្នុងដំណាក់កាលឆ្នាំ ២០០៤-២០០៥ ដែលបណ្ដាលមកពីមេរោគនេះ បានប៉ះពាល់ដល់មនុស្សជិតកន្លះលាននាក់ ភាគច្រើននៅក្នុងប្រទេសកោះតូចៗ មុនពេលរីករាលដាលពាសពេញពិភពលោក។

leftcenterrightdel
រូបថតឧទាហរណ៍៖ REUTERS/Josue Decavele

ការរីករាលដាលនៃមេរោគ Chikungunya បានចាប់ផ្តើមតាំងពីដើមឆ្នាំនេះ ជាមួយនឹងការផ្ទុះដ៏ធំនៅលើកោះអាហ្វ្រិកនានាក្នុងមហាសមុទ្រឥណ្ឌា។ បន្ទាប់នោះ មេរោគនេះបានរីករាលដាលដល់ប្រទេសផ្សេងទៀតនៅអាហ្វ្រិក ឥណ្ឌា និងអាស៊ី អាគ្នេយ៍។

ជំងឺដែលបណ្ដាលមកពីមេរោគ Chikungunya បច្ចុប្បន្នមិនទាន់មានវិធីព្យាបាលជាក់លាក់នៅឡើយ ដែលឆ្លងជាចម្បងដោយសត្វមូស aedes ហើយអាចបណ្តាលឱ្យមានការរីករាលដាលយ៉ាងឆាប់រហ័សក្នុងទ្រង់ទ្រាយធំ៕

តាម vovworld.vn