អ៊ីស្រាអែលបន្តវាយប្រហារលើប្រជាជនដែលកំពុងរង់ចាំទទួលជំនួយនៅហ្គាហ្សា
នាថ្ងៃទី ១១ ខែកក្កដា (ម៉ោងនៅអាមេរិក) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានផ្ញើសារអបអរសាទរខួបលើក ទី ៣០ នៃទំនាក់ទំនងវៀតណាម-អាមេរិក (១១ កក្កដា ១៩៩៥ - ១១ កក្កដា ២០២៥)។
លោក Marco Rubio បានសង្កត់ធ្ងន់ថា រយៈពេល ៣០ ឆ្នាំមុន វៀតណាមនិងអាមេរិកបានចាប់ផ្តើមពីដំណើរពិសេសមួយ ពោលគឺពីអតីតសត្រូវទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ មូលដ្ឋានគ្រឹះដ៏សំខាន់មួយគឺកិច្ច សហប្រតិបត្តិការក្នុងការជំនះពុះជាលើផលវិបាកនៃសង្គ្រាមដូចជា៖ ការបោសសម្អាតគ្រាប់បែកមីន ការដោះស្រាយសារធាតុឌីអុកស៊ីតនិងស្វែងរកមនុស្សបាត់ខ្លួន។ ទាំងនេះក៏ជានិមិត្តរូបដ៏រឹងមាំនៃការផ្សះផ្សាជាតិរវាងប្រទេសទាំងពីរ។
    |
 |
ប្រជាជនរង់ចាំទទួលអាហារសង្គ្រោះនៅជំរំជនភៀសខ្លួន Jabalia តំបន់ហ្គាហ្សា (រូបថត៖ vnanet.vn) |
នៅក្នុងវិស័យសេដ្ឋកិច្ច ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាង ២០០ ដងចាប់តាំងពីឆ្នាំ ១៩៩៥ មក សម្រេចបាន ១៣២ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៤។ បច្ចុប្បន្ន វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំបំផុតទី ៨ របស់សហរដ្ឋអាមេរិក។ ប្រទេសទាំងពីរក៏បានជំរុញការផ្លាស់ប្តូរប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខ្ពស់។ ជាមួយគ្នានោះ កម្មវិធីផ្លាស់ប្តូរនិស្សិតនិងអ្នកជំនាញ ព្រមទាំងកិច្ចសហប្រតិបត្តិការស្រាវជ្រាវបានរួមចំណែកបង្កើនការយល់ដឹងរវាងសង្គមទាំងពីរ។
លោក Marco Rubio បានអះអាងពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការជំរុញសន្តិភាព វិបុលភាពនិងសន្តិសុខ សម្រាប់តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ប្រកបដោយសេរី និងបើកចំហ៕
តាម vovworld.vn