កិច្ចសន្ទនាយុទ្ធសាស្ត្រ EU - ចិន លើកទី១៣
នាថ្ងៃទី ២ កក្កដា សហភាពអឺរ៉ុប (EU) និងប្រទេសចិនបានបើកកិច្ចសន្ទនាយុទ្ធសាស្ត្រលើកទី ១៣ នៅទីក្រុងព្រុចសែលប្រទេសស្វីស។ កិច្ចសន្ទនានេះត្រូវបានដឹកនាំដោយតំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោកស្រី Kaja Kallas និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi។
នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាទ្វេភាគី ក៏ដូចជាស្ថានភាពភូមិសាស្ត្រនយោបាយក្នុងតំបន់ផ្សេងៗនៃពិភពលោក។ លោកស្រី Kaja Kallas និងលោក Wang Yi បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ EU ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដោយមានលក្ខណៈស្ថាបនាជាមួយប្រទេសចិន ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល។
    |
 |
តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោកស្រី Kaja Kallas និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi |
លើវិស័យពាណិជ្ជកម្ម ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការស្វែងរកដំណោះស្រាយជាក់ស្តែងដើម្បីធ្វើឲ្យមានតុល្យភាពឡើងវិញនូវទំនាក់ទំនងសេដ្ឋកិច្ច និងកែលម្អលទ្ធភាពទទួលបានទីផ្សារ។ ទាក់ទងនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខបានអំពាវនាវឱ្យប្រទេសចិនគាំទ្របទឈប់បាញ់ទូលំទូលាយ ដោយគ្មានលក្ខខណ្ឌ ក៏ដូចជាខឿនសន្តិភាពប្រកបដោយតម្លាភាព និងយូរអង្វែងនៅអ៊ុយក្រែន។
ភាគីទាំងពីរក៏បានពិភាក្សាអំពីមជ្ឈិមបូព៌ា និងស្វាគមន៍ចំពោះការបន្ធូរបន្ថយភាពតានតឹងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ លោកស្រី Kallas បានឲ្យដឹងថាលោកស្រីបានជំរុញឱ្យប្រទេសអ៊ីរ៉ង់ឆាប់ស្តារឡើងវិញការចរចាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ ហើយអឺរ៉ុបបានត្រៀមខ្លួនជាស្រេចដើម្បីជួយសម្រួលដល់ដំណើរការនេះ៕
តាម vovworld.vn