លោក Rajnath Singh រដ្ឋមន្ត្រីការពារជាតិឥណ្ឌាបានលើកឡើងពីហេតុផលនៃសេចក្តីថ្លែងការណ៍រួមថា "មិនមានតុល្យភាពនៅក្នុងលក្ខខណ្ឌនៃមាតិកាប្រឆាំងភេរវកម្ម"។ លោកបានសង្កត់ធ្ងន់ថា ការខកខានមិនបាននិយាយអំពីការសម្លាប់រង្គាលនៅ Pahalgam ប្រទេសឥណ្ឌាកាលពីថ្ងៃទី ២២ ខែមេសា ដែលបានសម្លាប់មនុស្ស ២៦ នាក់ គឺជា "មិនអាចទទួលយកបាន"ឡើយ។

leftcenterrightdel
លោក Rajnath Singh ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង Qingdao ខេត្ត Shandong ប្រទេសចិន ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៥ (រូបថត៖ REUTERS/Florence Lo)

ក្នុងពេលជាមួយគ្នានោះ ឯកសារបានលើកឡើងពីស្ថានភាពអស្ថិរភាពនៅក្នុងខេត្ត Balochistan ប្រទេសប៉ាគីស្ថាន ដែលជាតំបន់មួយដែលទីក្រុង Islamabad តែងតែចោទប្រកាន់ឥណ្ឌាថាបានជ្រៀតជ្រែក។

នៅក្នុងសន្និសីទនោះ លោករដ្ឋមន្ត្រីការពារជាតិឥណ្ឌាក៏បានព្រមានអំពីប្រទេសនានាដែល "បង្វែរអំពើភេរវកម្មឆ្លងព្រំដែនទៅជាឧបករណ៍គោលនយោបាយ" និងបានរិះគន់ "ស្តង់ដារទ្វេរដង" ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ ទោះបីជាមិនបញ្ចេញឈ្មោះក៏ដោយ សេចក្តីថ្លែងការណ៍នេះត្រូវបានបកស្រាយថាមានគោលបំណងទៅលើប្រទេសប៉ាគីស្ថាន ដែលជាសមាជិក SCO និងជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្ររបស់ចិន៕

តាម vovworld.vn