ប្រធានាធិបតីរុស្ស៊ីបញ្ជាក់ពីការត្រៀមខ្លួនបន្តការចរចាជាមួយអ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នាថ្ងៃទី ២៧ មិថុនា បានប្រកាសថា រុស្ស៊ីត្រៀមខ្លួនជាស្រេច ដើម្បីបើកកិច្ចចរចាសន្តិភាពថ្មីជាមួយអ៊ុយក្រែន ដែលអាចប្រព្រឹត្តទៅនៅទីក្រុងអ៊ីស្តង់ប៊ុល (ទួរគី) ទោះបីជាពេលវេលា និងទីតាំងមិនទាន់ត្រូវបានព្រមព្រៀងគ្នាក៏ដោយ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង Minsk ប្រទេសបេឡារុស ក្នុងឱកាសនៃវេទិកាសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបលើកទី៤ លោកប្រធានាធិបតី ពូទីនបានមានប្រសាសន៍ថា កិច្ចពិភាក្សាបន្ទាប់គួរតែផ្តោតលើកិច្ចព្រមព្រៀងដែលបានស្នើឡើងដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែន។
    |
 |
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (រូបថត៖ Sputnik/Alexander Kazakov/Pool/REUTERS) |
លោក ពូទីន បានឲ្យដឹងថា មានភាពខុសគ្នាធំរវាងសំណើដែលរុស្ស៊ី និងអ៊ុយក្រែនដាក់ជូននៅឯកិច្ចពិភាក្សាមុន ប៉ុន្តែលោកបានសម្តែងក្តីសង្ឃឹមថា ការបន្តកិច្ចសន្ទនានឹងជួយបង្រួមគម្លាតរវាងភាគីទាំងពីរ។
បើតាមលោក ពូទីន អ្នកចរចាពីភាគីទាំងពីរនៅតែរក្សាទំនាក់ទំនងជាប្រ ចាំ។ លោកបានឲ្យដឹងថា រុស្ស៊ីបានត្រៀមខ្លួនជាស្រេចដើម្បីប្រគល់សាកសព ទាហានអ៊ុយក្រែនចំនួន ៣ ពាន់នាក់ទៀត៕
តាម vovworld.vn