leftcenterrightdel
រុស្ស៊ី អ៊ុយក្រែន បន្តដោះដូរចំណាប់ខ្មាំង (រូបថត៖ vnanet.vn)

សកម្មភាពនេះត្រូវបានអនុវត្តតាមកិច្ចព្រមព្រៀងដែលភាគីទាំងពីរសម្រេចបានក្នុងអំឡុងពេលនៃការចរចា នៅក្រុងអ៊ីស្តង់ប៊ុល (ទួរគី) កាលពីដើមខែនេះ។ ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ីបានឲ្យដឹងថា ប្រទេសទាំងពីរបានផ្លាស់ប្តូរចំនួនចំណាប់ខ្មាំងស្មើគ្នា ប៉ុន្តែមិនបានប្រកាសអំពីចំនួនជាក់លាក់នោះទេ។

ការផ្លាស់ប្តូរចំណាប់ខ្មាំង និងការធ្វើមាតុភូមិនិវត្តន៍សាកសពនៅតែស្ថិតក្នុងចំណោមតំបន់មួយចំនួនដែលភាគីទាំងពីរបានរក្សាទំនាក់ទំនងចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅក្នុងប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២មក៕

តាម vovworld.vn