អាមេរិកបញ្ចប់ការចរចាពាណិជ្ជកម្មជាមួយកាណាដាជាបន្ទាន់
ប្រធានាធិបតីអាមេរិកលោក Donald Trump នាថ្ងៃទី ២៧ ខែមិថុនា បានប្រកាសដោយការភ្ញាក់ផ្អើលថា បញ្ចប់ការចរចាពាណិជ្ជកម្មទាំងស្រុង ជាមួយប្រទេសកាណាដា ដោយការចោទប្រកាន់ថា ប្រទេសនេះជា "ប្រទេសពិបាកធ្វើជំនួញជាមួយ"។
ប្រធានាធិបតីអាមេរិកលោក Donald Trump នាថ្ងៃទី ២៧ ខែមិថុនា បានប្រកាសដោយការភ្ញាក់ផ្អើលថា បញ្ចប់ការចរចាពាណិជ្ជកម្មទាំងស្រុង ជាមួយប្រទេសកាណាដា ជាមួយការចោទប្រកាន់ថា ប្រទេសនេះជា "ប្រទេសពិបាកធ្វើជំនួញជាមួយ"។
    |
 |
ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump មានប្រសាសន៍ក្នុងអំឡុងសន្និសីទកាសែតនៅសេតវិមានក្នុងរដ្ឋធានី Washington DC កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ (រូបថត៖ REUTERS/Ken Ceden) |
សម្រេចចិត្តរបស់លោកប្រធានាធិបតី Trump បាននាំចេញបន្ទាប់ពីប្រទេសកាណាដាបានប្រកាសជាផ្លូវការ អំពីការអនុវត្តពន្ធលើសេវាកម្មឌីជីថល (DST) លើក្រុមហ៊ុនបច្ចេកវិទ្យា រួមទាំងសាជីវកម្មធំៗ ជាច្រើនរបស់សហរដ្ឋអាមេរិកដូចជា Amazon, Google និង Meta។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Truth Social ប្រធានាធិបតីអាមេរិកក៏បានចោទប្រកាន់កាណាដាថា បានយកពន្ធរហូតដល់ ៤០០% លើផលិតផលទឹកដោះគោដែលនាំចូលពីសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំហើយថា ការវាយពន្ធឌីជីថលគឺជា"ការវាយប្រហារដោយផ្ទាល់លើសហរដ្ឋ អាមេរិក"។
សេចក្តីសម្រេចចិត្តរបស់លោកប្រធានាធិបតី Donald Trump ប្រថុយនឹងការធ្លាក់ចុះទំនាក់ទំនងជាមួយកាណាដាទៅក្នុងវិបត្តិថ្មីមួយ ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ទំហំពាណិជ្ជកម្មទ្វេភាគីជាង ៧៥០ ពាន់លានដុល្លារក្នុងមួយឆ្នាំ៕
តាម vovworld.vn