ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅប្រទេសស៊ីរី៖ យ៉ាងហោចណាស់មនុស្ស ៧០នាក់បានស្លាប់
យោងតាមទីភ្នាក់ងារសុខាភិបាលស៊ីរី មនុស្សយ៉ាងហោចណាស់ ២០នាក់បានស្លាប់ និង៥២នាក់ផ្សេងទៀតរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីថ្ងៃទី ២២ មិថុនា នៅវិហារ Mar Elias ក្នុងសង្កាត់ Dweila នៃរដ្ឋធានី Damascus។
យោងតាមក្រសួងមហាផ្ទៃស៊ីរី អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត គឺជាសមាជិកនៃអង្គការភេរវកររដ្ឋអ៊ីស្លាមស្វ័យប្រកាស(ISIS)។ ភេរវករបានចូលទៅក្នុងព្រះវិហារ បើកការបាញ់រះ ហើយបានបំផ្ទុះអាវកាក់ផ្ទុកគ្រឿងផ្ទុះ។
ប្រភពសន្តិសុខមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មានបុរស២នាក់បានចូលរួមក្នុងការវាយប្រហារនេះ រួមទាំងអ្នកដែលបំផ្ទុះគ្រាប់បែកអត្តឃាតផងដែរ។ ខណៈដែលប្រភពសន្តិសុខផ្សេងទៀតបានឲ្យដឹងថា នេះគឺជាការបំផ្ទុះគ្រាប់បែកអត្តឃាតដំបូងរបស់ ISIS នៅប្រទេសស៊ីរី ចាប់តាំងពីការដួលរលំនៃរដ្ឋាភិបាលរបស់អតីតប្រធានាធិបតី លោក Bashar Al-Assad ប៉ុន្តែមានផែនការវាយប្រហារជាច្រើនសំដៅទៅលើព្រះវិហារនានានៅក្នុងប្រទេសស៊ីរីតាំងពីមុនមក។
ក្រសួងការបរទេសស៊ីរីបានថ្កោលទោសការវាយប្រហារនេះ ដោយហៅវាជាការប៉ុនប៉ងធ្វើឱ្យខូចខាតដល់ការរួមរស់ដោយសន្តិភាពនៅក្នុងប្រទេសពហុសាសនា និងពហុជាតិសាសន៍នេះ៕
តាម vovworld.vn